បែបលែងឲ្យចាំយូរទៀតហើយ BLACKPINK ទំនងត្រឡប់មកជួប Blink ក្នុងពេលឆាប់ៗនៅឆ្នាំនេះ

  • 2022-01-21 08:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ អ្នកជំនាញ​មក​ពី Samsung Securities មាន​ឈ្មោះ​ថា​ Choi Min Ha បាន​បង្ហាញ​ការ​សន្និដ្ឋាន​ថា​ BLACKPINK ទំនង​ជា​នឹង​វិល​មក​វិញនៅឆ្នាំ ២០២២ នេះ​ហើយ។

របាយការណ៍​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ Samsung Securities បាន​ទម្លាក់​គោលដៅ​ប្រាក់ចំណេញ​របស់​ខ្លួន​​ចំពោះ YG សម្រាប់ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ដោយសារ​តែ​ការស្ងាត់ចេញបទ​របស់តារា។

ទោះជាយ៉ាងណា​ក្ដីសេចក្ដីរាយការណ៍នៅ​បាន​ ទាយថា BLACKPINK នឹង​វិលមកជួបអ្នកគាំទ្រទាំងអស់វិញ តាមរយៈការចេញ​អាល់ប៊ុម​មួយ នៅ​ខែមិថុនា ឬកក្កដា ឆ្នាំ២០២២។ ក្រៅពីចេញបទចម្រៀង ក្រុមក៏អាចនឹង​បង្ហាញ​មុខ​ក្នុង​ព្រឹត្តិការណ៍ប្រគំតន្ត្រីដែរ។

នេះគ្រាន់ជា​ការ​សន្និដ្ឋានពីអ្នកជំនាញ ដំណឹង​ពិតជាក់លាក់យ៉ាងណា សូមរង់ចាំការ Update ពី YG ជាបន្ត៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ យី សុធារី