អបអរសាទរ! រឿង"ដើម្បីកូន"របស់ ហ៊ុយ យ៉ាឡេង ត្រូវសាលានៅតៃវ៉ាន់(NCCU)ស្នើសុំចាក់ជូនសិស្សស្វែងយល់ពីជីវិត

  • 2022-01-26 03:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្ដ និងជាម្ចាស់ខ្សែភាពយន្ដរឿង"ដើម្បីកូន" គឺលោក ហ៊ុយ យ៉ាឡេង បានទទួលដំណឹងដ៏សែនរីករាយ បន្ទាប់ពីមានសាលាអន្តរជាតិមួយនៅតៃវ៉ាន់ស្នើរឿងល្អមួយទៅកាន់លោក។

នៅប៉ុន្មាននាទីមុននេះ ម្ចាស់ខ្សែភាពយន្តរឿង "ដើម្បីកូន" បានទទួលដំណឹងដ៏រីករាយមួយដែលសាលាអន្តរជាតិ(NCCU)នៅតៃវ៉ាន់ បានផ្តល់តម្លៃទៅលើភាពយន្តរបស់លោក ដោយថែមទាំងស្នើសុំភាពយន្តរឿង "ដើម្បីកូន" ដើម្បីចាក់ជូនសិស្សនៅទីនោះ ស្វែងយល់ពីជីវិតទៀតផង នាពេលខាងមុខនេះ។ចំពោះការស្នើសុំនេះគឺជាដំណឹងដ៏សែនរីករាយខ្លាំងណាស់សម្រាប់លោកនាពេលនេះ។

រម្លឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះរឿង "ដើម្បីកូន" របស់លោកក៏ត្រូវបានចូលរួមក្នុងមហោស្របភាពយន្តCombodia Town Film Festival នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច ទទួលបានការគាំទ្រខ្លាំងពីមហាជនផងដែរ។រឿងនេះក៏ត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃទី៧ខែមករា ឆ្នាំ២០២១កន្លងទៅ នៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ដោយគ្រប់គ្នាលាន់មាត់សរសើរពីស្នាដៃនិងទេពកោសល្យពីការសម្តែងសឹងតែគ្រប់តួអង្គនៃសាច់រឿង៕

អត្ថបទ៖ Tep Sovannmoly