ដឹងអត់! នារីៗដែលកែសម្ផស្សតើអាចចូលប្រឡងជាបវរកញ្ញាបានដែររឺទេ?

  • 2022-01-26 04:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់នារីៗជាច្រើន តែងតែប្រាថ្នាចង់ក្លាយជាបវរកញ្ញា បើទោះជាអ្នកខ្លះរូបរាងមិនសមប្រកបមានចន្លោះខ្វះខាតបន្តិចក៏ដោយ ក៏នារីៗទាំងនោះនៅតែមានមហិច្ឆតាខ្ពស់ចង់ក្លាយជាបវរកញ្ញាដែរ។

យ៉ាងណាមិញ ក៏មានប្រិយមិត្តជាច្រើនចង់ដឹងពីរឿងនេះខ្លាំងទៀតផង រហូតមានអ្នកខ្លះនៅតែមិនទាន់រកចម្លើយបាននោះដែរ ទើបតែពេលនេះ បវរកញ្ញា MGI ២០២១ ប៉ូគីមថេង សុតធីតា បានបកស្រាយទៅលើរឿង នារីដែលកែសម្ផស្សតើអាចចូលប្រលងបានដែររឺទេ? សម្រាប់កញ្ញាវិញមានមតិយោបល់ថា (វិស្ស័យបវរកញ្ញាឥឡូវគឺគេមិនប្រកាន់ទៅលើការកែសម្ផស្សនោះទេ ព្រោះបវរកញ្ញានៅប្រទេសផ្សេងៗក៏មានការកែបន្តិចបន្តួចដែរ ព្រោះគ្មាននរណាម្នាក់កើតមកស្អាតឥតខ្ចោះនោះទេ គឺគេតែងតែមានការថែមថយកែកុនតិចតួចហើយ ដើម្បីមើលទៅឲ្យរិតតែឃើញស្អាតមួយកម្រិតទៀត)។នេះបើយោងតាមកម្មវិធីអ្នកជិតខាង របស់ទូរទស្សន៏ភីអិនអិន ដែលបវរកញ្ញា សុតធីតា បានចូលរួម។

សុតធីតា បន្ថែមទៀតថា (ចំពោះរឿងកែសម្ផស្សនេះគឺមិនមានកាហាមដាក់នៅក្នុងលក្ខខណ្ឌណាមួយនៅក្នុងការប្រឡងនោះទេ)

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម