មានទឹកចិត្តណាស់! សត្យា វីលៀម ដឹងពីសារប្រយោជន៍កីឡាសុខចិត្តធ្វើវីដេអូបណ្ដុះចិត្តឲ្យគ្រប់គ្នាលេង
- 2022-02-28 05:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានទឹកចិត្តណាស់! សត្យា វីលៀម ដឹងពីសារប្រយោជន៍កីឡាសុខចិត្តធ្វើវីដេអូបណ្ដុះចិត្តឲ្យគ្រប់គ្នាលេង
ចន្លោះមិនឃើញ
កីឡាករវ័យក្មេង សត្យា វីលៀម មិនត្រឹមតែហ្វឹកហាត់ខ្លួនឯងទេ ពោលចំណាយពេលធ្វើវីដេអូបង្ហាត់គេលេងបាល់បោះ និងបណ្ដុះធនធានជាច្រើនឲ្យហ្វឹកហាត់កីឡាព្រោះមានសារសំខាន់ដល់សុខភាពច្រើនណាស់។
កីឡាកររបស់ក្រុមក្រសួងមហាផ្ទៃខាងលើនេះបានឲ្យដឹងថា រូបគេបានធ្វើវីដេអូច្រើនគឺរបៀបនៃការលេងបាល់បោះតាំងពីជំហានដំបូងថាត្រូវហ្វឹកហាត់យ៉ាងណា លេងរបៀបណាទើបត្រឹមត្រូវតាមក្បូន និងតិចនិកក្នុងការលេងឲ្យមានប្រសិទ្ធភាពជាដើម។ មួយវិញទៀតដូចជាការប្រើប្រាស់សំលៀកបំពាក់ របស់ប្រើប្រាស់ផ្សេងបានត្រឹមត្រូវ។
ទាក់ទងទៅនិងការធ្វើវីដេអូនេះគឺ វីលៀម ចង់ឲ្យអ្នកស្រឡាញ់បាល់បោះអាចចាប់ផ្ដើមពីជំហានដំបូងដោយល្អ ហើយក៏ចង់បណ្ដុះគំនិតដល់ប្រជាពលរដ្ឋឲ្យស្រឡាញ់ហ្វឹកហាត់កីឡា ព្រោះវាមានសារសំខាន់ណាស់ដល់សុខភាព ទី១ សុខភាពល្អ ទី២ អារម្មណ៍ស្រស់ស្រាយ និងជៀសពីការធ្វើរឿងអត់ប្រយោជន៍។
បញ្ជាក់ដែរថា សត្យា វីលៀម គឺជាកីឡាករវ័យក្មេងមួយរូបដែលហ្វឹកហាត់វិស័យបាល់បោះជាច្រើនឆ្នាំមកហើយ។ ក្រុមក្រសួងមហាផ្ទៃរបស់គេទើបជាប់លេខ២ ជើងឯកថ្នាក់ជាតិ ២០២១ វិញ្ញាសា ៣ទល់៣។ វីដេអូដែលគេធ្វើបង្ហោះជាច្រើនគឺនៅលើ Tit Tok និងហ្វេសបុកផេក Grind Will៕