មុន​ប៉ះ​គ្នា​យប់​នេះ Xabi Alonso និយាយ​បែប​នេះ​ទៅ​កាន់​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​

  • 2024-11-05 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជំនួប UEFA Champions League នឹង​មក​ដល់​​​យប់​នេះ​​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​អស់​​ក៏​មាន​ការ​ប្រកួត​ធំ​រវាង Liverpool និង Leverkuson ផងដែរ​ ​ហើយ​ក្នុង​នោះ​ Xabi Alonso ដើរ​តួនាទី​ជា​អ្នក​ចាត់​ការ​របស់​ក្រុម​ផ្ញៀវ Leverkuson ក៏​បាន​មក​ដល់​ទឹក​ដី​ Anfield ​រួច​​ហើយ​ដើម្បី​ត្រៀម​កា​រប្រកួត​។

​ជំនួប​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​៣​​យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​ខណៈ Xabi ធ្លាប់​ជា​កីឡាករ​នៅ Anfield ស្រាប់​​បង្ហាញ​អារម្មណ៍​​បែប​នេះ​​​មក​កាន់​​ទី​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​ «​ វា​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​អស្ចារ្យ​មែន​ទែន​​ដែល​បាន​ត្រឡប់​មក​​កាន់​​ទី​នេះ​ម្ដង​ទៀត​​បន្ទាប់​​ពី​​បាន​ចាកចេញ​​ពីរ​-បី​ឆ្នាំ​។ គ្រប់​ពេល​វា​នៅ​តែ​ពិសេស​សម្រាប់​ខ្ញុំ​នៅ​ពេល​បាន​មក​ដល់​ទី​នេះ​»។

«​ខ្ញុំ​ស្រលាញ់​ទី​ក្រុង​នេះ​ ស្រលាញ់​ការ​រស់​នៅ​ទី​នេះ​។ ខ្ញុំ​ពិត​ជា​​មាន​ភាព​រីករាយ​ខ្លាំង​មែនទែន​ដែល​បាន​​មក​កាន់​ទី​នេះ​ម្ដង​ទៀត​ និង​បាន​មើល​ឃើញ​ពី​ភាព​រីកចម្រើន​​របស់​ក្លឹប​នៅ​ពេល​»។ នេះ​ជា​ការ​បន្ថែម​របស់ Xabi Alonso ។

សូម​បញ្ជាក់​ថា Xabi Alonso ធ្លាប់​​ជា​កីឡាករ​របស់ Liverpool កាល​ជំនាន់​ឆ្នាំ​២០០៤-២០០៩​ ដោយ​ពេល​នោះ​គេ​ជា​ខ្សែ​បម្រើ​ឆ្នើម​ក្នុង​ក្រុម​ហង្ស​ក្រហម និង​ចូល​លេង​បាន​១៤៣​ប្រកួត​រក​បាន​១៥​គ្រាប់​ផង​ដែរ​។ បច្ចុប្បន្ន​គេ​ជា​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​ម្នាក់​របស់ Leverkuson ដោយ​ចាប់​ផ្ដើម​អាជីព​​ជា​អ្នក​ចាត់​ការ​​នៅ​ឆ្នាំ​២០១៩​ ជា​មួយ​​ Real Sociedad B និង​ដល់​ឆ្នាំ​២០២២ ក៏​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ក្រុម Leverkuson ​ដល់​បច្ចុប្បន្ន​តែ​ម្ដង​៕ ​

Daro Ly

អត្ថបទថ្មី