កម្ពុជា ចុះអ័ព្ទខ្លាំង ខណៈខ្យល់កខ្វក់ នៅភ្នំពេញ និង បាងកក ឡើងដល់កម្រិតមួយ ត្រូវប្រុងប្រយ័ត្ន
- 2025-01-23 02:54:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចុះអ័ព្ទខ្លាំង ខណៈខ្យល់កខ្វក់ នៅភ្នំពេញ និង បាងកក ឡើងដល់កម្រិតមួយ ត្រូវប្រុងប្រយ័ត្ន
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និង តំបន់មាត់សមុទ្រ នៅក្នុងប្រទេសកម្ពុជា នឹងមានបាតុភូតចុះអ័ព្ទ។ បាតុភូតចុះអ័ព្ទនេះ កើតឡើងចាប់ពី ម៉ោង ២ យប់ រហូតដល់ ម៉ោង ៧ ព្រឹក ដែលនឹងជះផលរំខាន ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និង អាចឱ្យអ្នកដំណើរមានការលំបាកខ្លះៗ ក្នុងពេលធ្វើដំណើរចរាចរណ៍។ នេះបើយោងទៅតាម សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ដោយក្រសួង ធនធានទឹក និង ឧតុនិយម។
ដោយឡែក ស្ថានភាពចុះអ័ព្ទ នៅក្នុងប្រទេសកម្ពុជា បានលាយឡំជាមួយនឹង ស្ថានភាពខ្យល់មិនល្អ ដែលជាខ្យល់កខ្វល់។ ស្ថានភាពខ្យល់កខ្វក់ នៅក្នុងទឹក្រុងភ្នំពេញ ស្ថិតក្នុងកម្រិតមួយមិនល្អ ដោយ AQI ស្មើ 128, PM10 : 63 µg/m³ និង PM2.5 : 43 µg/m³ ។ ពាក់ព័ន្ធជាមួយបញ្ហាខ្យល់កខ្វក់នេះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏មានស្ថានភាពមិនល្អដូចគ្នា ដោយ AQI ស្មើ 158, PM10 : 75 µg/m³ និង PM2.5 : 65 µg/m³។ តួលេខបង្ហាញថា នៅទីក្រុងភ្នំពេញ ស្ថានភាព ខ្យល់កខ្វក់ នៅមានកម្រិតទាបជាង ទីក្រុងបាងកក របស់ថៃ ដោយចេញផ្សាយដោយ AQI ជា គេហទំព័រ វាស់ខ្ទង់ស្ថានភាពខ្យល់ នៅជុំវិញពិភពលោក។
ជាការល្អ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់នៅពេលធ្វើដំណើរចេញទៅក្រៅ ប្រសិនជាអាច សូមពាក់ម៉ាស់ ដើម្បីការពារសុវត្ថិភាព និង មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទផងដែរ ដើម្បីជៀសវាងពីគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕