មិនត្រឹមតែរថយន្ត (ឡាន) នោះទេ បន្តិចទៀត ម៉ូតូ នឹងមានផ្លាកលេខពិសេស
- 2025-01-23 02:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែរថយន្ត (ឡាន) នោះទេ បន្តិចទៀត ម៉ូតូ នឹងមានផ្លាកលេខពិសេស
ចន្លោះមិនឃើញ
ក្នុងពេលឆាប់ៗខាងមុខ ទោចក្រយានយន្ត (ម៉ូតូ) នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន នេះបើតាម ឯកឧត្តម ផនរឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរដឹងថា ផ្លាកលេខពិសេសដែលមានពាក្យ កម្ពុជា នៅលើផ្លាកសម្រាប់បំពាក់លើលើរថយន្ត (ឡាន) ត្រូវបាន ក្រសួងសាធារណការ និងដឹកជញ្ជូន បើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
ដែលការបើកឱ្យដំណើរការជាផ្លូវការកន្លងមក នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឲ្យម្ចាស់រថយន្ត អាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។
សម្រាប់បច្ចុប្បន្ននេះ បើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាឆ្នាំ២០២៤ ក្រសួងបានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេសចំនួន ៣០,៣៧១គ្រឿង និងទទួលបានចំណូលសរុបប្រមាណ ១៨លានដុល្លារ ហើយជាចំនួនទឹកប្រាក់មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣៕