មិនគួររំលង់! លោកស្រី ឌី វិច្ចរ៉ា ប្រាប់គន្លឹះបង្កើតអាជីវកម្មកែច្នៃផលិតផល​ក្នុង​ស្រុក​ដើម្បីរកប្រាក់ចំណូល និងផ្ដល់ការងារដល់ពលរដ្ឋក្នុងតំបន់

  • 2022-04-25 03:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​កម្ម​វិធី Starting Up សប្ដាហ៍​ថ្មីនេះ​ប្រិយមិត្ត នឹង​បាន​ជួប​ជា​មួយ​លោកស្រី ឌី វិច្ចរ៉ា ស្ថាបនិកសិប្បកម្មផ្កាដូង ដែល​បាន​​បង្ហាញ​ពី​គន្លឹះកែច្នៃផលិតផល​ ក្នុង​ស្រុក​ចេញ​ពី​ដូង​ទុំទៅ​ជា​ប្រេងដូង​បរិសុទ្ធ។ សិប្បកម្មផ្កាដូង គឺជាអាជីវកម្មសង្គមកែច្នៃផលិតផល​ ក្នុង​ស្រុក​ចេញ​ពី​ដូង​ទុំទៅ​ជា​ប្រេងដូង​បរិសុទ្ធ ធ្វើ​ជា​ផលិតផល​ថែរក្សា​សម្រស់ និង​ជួយ​សុខភាព​រាងកាយ​។ អាជីវកម្មសង្គមផលិតផលក្នុងស្រុកនេះ ជួយការពារបរិស្ថាន និង​ជួយ​កាត់បន្ថយអ្នក​ចំណាកស្រុកបាន​ច្រើន។ លោកស្រី បាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងបញ្ចប់ថ្នាក់បណ្ដុះ​បណ្ដាលជំនាញ គ្រប់គ្រងផលិតកម្មប្រេងរុក្ខជាតិ។

លោកស្រី ឌី វិច្ចរ៉ា បាន​ប្រាប់​ថា​ការ​ចាប់​ផ្ដើម​បង្កើត​អាជីវកម្មសង្គមកែច្នៃផលិតផល​ ក្នុង​ស្រុក​ចេញ​ពី​ដូង​ទុំទៅ​ជា​ប្រេងដូង​បរិសុទ្ធ វា​មិន​ងាយ​ស្រួល​ឡើយ គឺ​ខុស​ពី​ការ​ធ្វើ​ការ​ឲ្យ​គេ​ច្រើន​ ដោយ​ការ​ចាប់​ផ្ដើម​ដំបូង​លោក​ស្រី​មិន​ទាំង​បាន​ដឹង​ថា​ត្រូវ​គ្រប់​គ្រង់​ការ​ចំណាយ​បែប​ណា ពិសេស​គឺ​ត្រូវ​ជួប​ជា​មួយ​ឧបសគ្គ​លើស​ពី​ការ​រំពឹង​ទុក។ តែ​ទោះ​ជា​យ៉ាង​ណា​នេះ​ក៏​ជា​ភាព​ជោគ​ជ័យ​មួយ​សម្រាប់​លោក​ស្រី​ដែល​បាន​ផ្ដល់​ការ​ងារ​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់ មាន​ប្រាប់​ចំណូល និង​បាន​ដឹង​ពី​គោល​ដៅ​របស់​ខ្លួន​នៅ​ថ្ងៃ​មុន។​​

សិប្បកម្មផ្កាដូង គឺជាអាជីវកម្មសង្គមដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយលោកស្រី ឌី វិច្ចរ៉ា ជាមួយនឹងគោលបំណងជាចំណែកមួយក្នុងការបង្កើតឱកាសការងារក្នុងស្រុកកំណើតរបស់គាត់ ព្រមទាំងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាជន និងសហគមន៍។ តាមរយៈការទិញ ដូងទុំខ្មែរ និងទិញ ស្មុកខ្មែរដើម្បីផលិតជា ប្រេងដូងបរិសុទ្ធ និងការពារបរិស្ថាន។

ចង់​ដឹង​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ កិច្ច​សម្ភាស​ខាង​ក្រោម៖​

សូមចុចទីនេះដើម្បីទស្សនា

អត្ថបទ៖ ម៉េងងី