មើលហើយរំជួលចិត្តណាស់! រូបភាពច្រើនសន្លឹក នៃពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណហ៊ុន ណេង

  • 2022-05-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពច្រើនសន្លឹក នៃទិដ្ឋភាពដ៏សោកសង្រេង នៃពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណហ៊ុន ណេង មើលហើយរំជួលចិត្តណាស់ នៅវេលាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២នេះ ។

បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល ៣ថ្ងៃ រួចមក សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានក្រុមគ្រួសាររៀបចំពិធីដង្ហែចេញពីគេហដ្ឋាននៃសព ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីដង្ហែសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលបានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមទាំងឥស្សរជនជាថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមដង្ហែពីគេហដ្ឋាននៃសព ឆ្ពោះទៅ បញ្ចុះនៅវត្តសុវណ្ណគិរីភ្នំប្រុសផងដែរ ។

សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព ក្នុងជន្មាយុ៧៣ឆ្នាំដោយជំងឺបេះដូង នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយសារជំងឺបេះដូង ៕

ប្រភពរូបភាព៖ ទទក

អត្ថបទពេញនិយម