សួន ចាន់ដារ៉ូ៖ លើកពីចំណុចខ្លាំងក្រុមឥណ្ឌូណេស៊ី ក្រោយចាញ់ថ្ងៃនេះ ៣-១
- 2022-05-20 13:25:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួន ចាន់ដារ៉ូ៖ លើកពីចំណុចខ្លាំងក្រុមឥណ្ឌូណេស៊ី ក្រោយចាញ់ថ្ងៃនេះ ៣-១
ចន្លោះមិនឃើញ
កីឡាករចាស់វស្សា សួន ចាន់ដារ៉ូ ថាក្រុមឥណ្ឌូណេស៊ីគឺសេវាល្អ លេងលឿន ខណៈកីឡាករគេសុទ្ធតែមានបទពិសោធច្រើនជាពិសេសលេងនៅក្រៅប្រទេសទៀត។
ដារ៉ូ បន្ថែមទៀតថា ចំពោះកូនក្រុមវិញនៅសិតទី ១-២ ប្រមូលអារម្មណ៍មិនល្អ លេងចង់ឈ្នះពេក ប្រឹងពេកជាហេតុធ្វើឲ្យបាល់ខូចច្រើនពិសេសការវាយសេវា។ មួយវិញទៀតការវាយសេវារបស់កីឡាករក្នុងក្រុមគឺស្រាល ធ្វើឲ្យខាងឥណ្ឌូណេស៊ីចាប់បានស្រួល ដល់ៗអ្នកលើក ដូច្នេះពិបាកដល់ការបាំងតែម្ដង។
រំលឹកដែរថា ព្រឹកមិញនេះក្រុមបាល់ទះកម្ពុជា បានចាញ់ក្រុមឥណ្ឌូណេស៊ី ៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម។ ការប្រកួតរបស់ក្រុមបាល់ទះកម្ពុជាត្រូវប៉ះប្រទេសថៃ ដណ្ដើមមេដាយសំរឹទ្ធ៕