Pochettinoថា​លោក​នៅ​តែ​មិន​ទាន់​ដឹង​ពី​ការ​សម្រេច​ចិត្ត​ Mbappe លើ​​អនាគត​របស់​គេ​នៅ​ឡើយ​ទេ​​

  • 2022-05-20 13:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​នៅ​តែ​មិន​ទាន់​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ពី​អនាគត​របស់​គេ​នៅ​ឡើយ​ទេ​។

លោក​ Pochettino បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​តែ​មិន​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ Mbappe អញ្ចឹង​។ នេះ​ជា​រឿង​ផ្ទាល់​របស់​គេ​រវាង​ក្លឹប​ផ្ទាល់​តែ​ម្ដង​។ នៅ​ក្នុង​ពេល​នេះ​មាន​ព័ត៌មាន​ និង​ពាក្យចចាមអារ៉ាម​ច្រើន​ចុះផ្សាយពាក់ព័ន្ធ​នឹង​រឿង​នេះ​ "។

លោក​បន្ត​ថា​៖" យ៉ាង​ណា​យើង​ត្រូវ​បាន​តែ​គោរព​ Mbappe ទោះ​ជា​កុងត្រា​គេ​ចប់​នៅ​ចុង​រដូវកាល​នេះ​ក៏​ដោយ​ ក៏​ស្រេច​តែ​លើ​គេ​ និង​ក្លឹប​ផ្ទាល់​ទាក់ទង​នឹង​រឿង​ទាំង​អស់​នេះ​។ ខ្ញុំ​មិន​អាច​ផ្ដល់​មតិ​យោបល់​យ៉ាង​ណា​ទេ​ទាក់ទង​នឹង​បញ្ហា​ទាំង​នេះ​ ជា​ពិសេស​គឺ​ទៅ​លើ​កីឡាករ​តែ​ម្ដង​ "។

ទាក់ទង​នឹង​អនាគត​នៅ​រដូវកាល​ខាង​មុខ​ Mbappe ធ្លាប់​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា​ នឹង​ប្រាប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ខណៈ​សារព័ត៌មាន​ល្បី​ជា​ច្រើន​ថា​ ភាគ​រយ​ច្រើន​គេ​នឹង​ផ្លាស់​ទៅ​កាន់​ Real Madrid ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម