បង​ហុង​បាល់​ទះ ​ប្រកាស​រក​ដៃ​គូ​លេង​៤​ស្មើ​និង​៣​ស្មើ ​ប៉ះ​ក្រុម​ណា​ក៏​បាន​

  • 2022-05-26 03:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ព្រឹក​នេះ​ បង​ហុង​បាល់ទះ ​ដែល​ជា​ប្រធាន​ក្រុម​របស់​ស្មាត់​រាជ ​បាន​ប្រកាស​រក​ដៃ​គូ​លេង​ក្រៅ​ផ្លូវការ ​អាច​ស្វាគមន៍​បាន​ទាំង​៤​ស្មើ (បាំង២) ​និង​៣​ស្មើ​ (លេងសេរី) ប្រសិន​បើ​ចាប់​អារម្មណ៍​អាច​ណាត់​គ្នា​បាន​។

​ជាមួយ​រូប​ថត​មួយ​សន្លឹក​ដែល​បង​ហុង​ប៉ះ​សេ បង្ហោះ​នោះ​គឺ​ក្រុម​របស់​លោក​មាន ​ស្មាត់​រាជ ​ស្មាត់​វ៉ា ​ស្មាត់​យន់ ​និង​ស្មាត់​ចិត្រ។ ​ដោយ​គីប​មួយ​នេះ​អាច​ចាត់​ទុក​ថា​ជា​គីប​ហ្សីន​របស់​លោក​ហើយ ​ធ្លាប់​លេង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ។ ​យ៉ាង​ណាមិញ ការ​ប្រកាស​ស្វែង​រក​ដៃ​គូ​នេះ ​ទំនង​ជា​ពិបាក​ក្នុង​ការ​ចាប់​គូ​បន្ដិច​ហើយ ព្រោះ​៤​ស្មើ​ក៏​ដោយ ៣​ស្មើ​ក៏​ដោយ ​ឱ្យ​តែ​លេង​ស្មើ​គឺ​រាជ វ៉ា និង​យន់ ​អាច​កំដរ​បាន​ជា​និច្ច​សម្រាប់​ការ​លេង​ក្រៅ​ផ្លូវការ។ មួយ​វិញ​ទៀត ​បើ​តាម​ការ Comment ​នានា​ក៏​ឃើញ​ថា​មិន​មាន​អ្នក​ហ៊ាន​ដែរ។

​រំលឹក​ថា​កន្លង​ទៅ​នេះ ​ក្រុម​ខាង​លើ​ក៏​ធ្លាប់​ប្រកាស​ស្វែង​រក​គូ​ប្រកួត​ដែរ តែ​ក៏​មិន​អាច​រក​បាន ​ដោយ​ភាគ​ច្រើន​ពួកគេ​ចាប់​គូ​ត្រូវ ​លុះ​ត្រា​តែ​ត​ឱ្យ​គេ​ម្នាក់ ​៣​ទល់​៤ ​ឬ​៤​ទល់​៥​អី​ចឹង​ទៅ។ យ៉ាង​ណា ចាំ​មើល​លើក​នេះ​វិញ ​ថា​តើ​អាច​នឹង​រក​បាន​គូ​ប្រកួត​ដែរ​ឬ​ទេ?

អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម