Pochettinoថា​ Hakimi ជា​អ្នក​ដឹង​រឿង​ Mbappe បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG មុន​គេ​បង្អស់​

  • 2022-05-27 12:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូបង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ El Partidazo de COPE ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ការពារ​ Achraf Hakimi ជា​អ្នកដឹង​រឿង​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG មុន​គេ​បង្អស់​។

លោក​ Pochettino បាន​និយាយ​ថា​៖" ខ្ញុំ​មិន​អ្វី​ដែល​ភ្ញាក់ផ្អើល​រឿង​ការ​សម្រេច​ចិត្ត​របស់​ Mbappe នោះ​ទេ​។ យើង​មាន​ភាព​ជឿជាក់​តាំង​ពី​ដំបូង​ថា​ គេ​មិន​សម្រេច​ចិត្ត​ភ្លាម​ៗ​ទេ​ ដោយ​នឹង​សម្រេច​នៅ​ពេល​ចុង​ក្រោយ​នេះ​។ អ្នក​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ PSG ទាំង​អស់​ដឹង​រឿង​ Mbappe សម្រេច​ចិត្ត​នេះ​គឺ​មុន​កន្លះ​ម៉ោង​មុន​ប្រកាស​។ មាន​តែ​ Hakimi នោះ​ទេ​ដែល​ដឹង​រឿង​ហ្នឹង​មុន​ហ្នឹង​ទៀត​គឺ​ដឹង​មុន​គេ​បង្អស់​ "។

លោក​បាន​បន្ត​ថា​៖" ជា​ផ្លូវ​ការ​ខ្ញុំ​ទើប​តែ​ដឹង​កន្លះ​ម៉ោង​មុន​ពេល​ប្រកាស​ដែរ​ហ្នឹង​។ ទោះ​ជា​ជិត​ដិត​នឹង​គេ​ប៉ុណ្ណា​ក៏​ដោយ​ តែ​យើង​អត់​ដឹង​ទេ​។ ខ្ញុំ​បាន​លោក​ប្រធាន​ក្លឹប​ប្រាប់​ទេ​។ និយាយ​ទៅ​ច្បាស់​ណាស់​ Real Madrid ច្បាស់​ជា​អន់​ចិត្ត​ណាស់​រឿង​នេះ​។ អញ្ចឹង​ខ្ញុំ​មិន​បញ្ចេញ​មតិ​អី​ទៀត​ទេ​ ការ​សម្រេច​គឺ​បាន​សម្រេច​រួចរាល់​។ ហើយ​រឿង​នេះ​គឺ​ផ្ដល់​ប្រយោជន៍​មនុស្ស​គ្រប់​គ្នា​ ទាំង​ក្លឹប​យើង​ លីគ​បារាំង​ "។

Mbappe បាន​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥ ជា​មួយ​នឹង​ប្រាក់​ពលកម្ម​ប្រមាណ​ ៨១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី