ស្រស់ស្អាតណាស់! រូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ខេត្តកំពង់ចាម ពិសេសបំផុតសំយោគរចនាបថខ្មែរបុរាណ៣ចូលគ្នា

  • 2022-05-30 03:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ដែលជាការផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្រោយបានយកមកតម្កល់នៅលើសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា មុននឹង រូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរវ័ណត្រូវបានលេចរូបរាងឡើងយ៉ាងប្រណីត រដ្ឋបាលខេត្តបានសិក្សាយ៉ាងម៉ត់ចត់ពីរចនាបថខ្មែរ គឺរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា រួមមាន រចនាបថអង្គរ រចនាបថបាពួន និង រចនាបថបាយ័ន ។

ដោយឡែកចំពោះបដិមាព្រះឥន្ទ្រ គឺត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ «សន្តិភាព» គឺបច្ចុប្បន្នភាព របស់កម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

សូមជម្រាបថា រូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរវ័ណ រដ្ឋបាលខេត្តគ្រោងនឹងធ្វើពិធីអភិសេក នាពេលឆាប់ៗខាងមុខ ក្រោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេសបានចុះពិនិត្យនៅទីតាំងផ្ទាល់កាលពីពេលកន្លងទៅ។

ប្រភព៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម