PSG សម្រេច​ចិត្ត​ទិញ​យក​ Nuno Mendes ពី​ Sporting Lisbon

  • 2022-05-31 13:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain បាន​សម្រេច​ចិត្ត​ទិញ​យក​ខ្សែការពារ​ Nuno Mendes ពី​ក្លឹប​ Sporting Lisbon ដោយ​ចុះ​កុងត្រា​រយៈពេល​ ៤ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ការ​ប្រកាស​របស់​ក្លឹប​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

តាម​ទៅ​ពិត​ Mendes គឺ​មក​លេង​ឲ្យ​ PSG ក្នុង​លក្ខ័ណ្ឌ​ខ្ចី​ជើងពី​ Sporting ក្នុង​ឆ្នាំ​២០២១/២២ នេះ​ដោយ​មាន​លក្ខខ័ណ្ឌ​អាច​ទិញ​យក​បាន​។

ដោយ​សារ​តែ​មើល​ឃើញ​ពី​សមត្ថភាព​ PSG ក៏​បាន​ទិញ​យក​ ខ្សែការពារ​វ័យ​១៩ឆ្នាំ​ ជិត​៤៣លាន​ដុល្លារ​ ពី​ Sporting ។

ក្នុង​រដូវកាល​នេះ​ Nuno Mendes ចូល​លេង​ឲ្យ​ PSG បាន​៣៧ប្រកួត​ Assist ២ដង​ និង​ចូល​រួម​ចំណែក​ឲ្យ​ឈ្នះ​ពាន​ Ligue 1៕

ប្រភព៖ en.psg   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម