អីចឹង​បាន​ថា កម្ពុជា​មាន​កន្លែង​លេង​ច្រើន​ណាស់! រក​ឃើញ​កន្លែង​ថ្មី​មួយ មាន​ឆ្នេរ​ទឹក​ថ្លា​ដូច​កញ្ចក់

  • 2022-06-16 07:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជា​ទឹក​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ទាំង​លើ​គោក និង​ក្នុង​ទឹក។ និយាយ​សម្បត្តិ​ធម្មជាតិ​ក្នុង​ទឹក ហាក់​នៅ​​រក្សា​បាន​ភាព​ដើម​បាន​ល្អ​ជាង​លើ​គោក​ដែលរង​ការ​អភិវឌ្ឍន៍ ឬ​ក៏​ការ​បំពារបំពាន​ខុស​ច្បាប់។ ក្នុង​ទឹក​ប្រៃ​កម្ពុជា​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​មុជ​ទឹក​មើល​ផ្កា​ថ្ម​នៅ​ប្រជុំ​កោះ​រុង ប៉ុន្តែ​ឥឡូវ​តាម​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី​៤ រក​ឃើញ​កន្លែង​មួយ​ថ្មី​ទៀត។

ទីនោះ គឺ "កោះ​សេះ" ស្ថិត​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​កំពត។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ទៅ​លេង​កសាង​អនុស្សាវរីយ៍​ល្អៗ​​លើ​កោះ​នេះ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ហើយ​បត់តាម​ផ្លូវ​ផ្សារ​អូរ​ចំណារ​ប្រមាណ 15 នាទី នឹង​មកដល់​កំពង់ផែ​កោះខ្យង។ កំពង់ផែ​នេះ ប្រិយមិត្ត​អាច​បន្ត​ដំណើរ​ទៅ​កោះ​ថ្មី និង​កោះ​សេះ​បាន​ដែល​មាន​រយៈ​ពេល​ធ្វើ​ដំណើរ​ប្រមាណ​ជាង ១ម៉ោង​បន្ថែម​ទៀត។

តាម​ទីតាំង​ភូមិ​សាស្ត្រ ដ្បិត​តែ​កោះ​សេះ ស្ថិត​នៅ​កោះ​ថ្មី​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ តែ​កោះ​សេះ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​ទេ។ កោះសេះ មាន​ផ្ទៃ​ក្រឡា ៧.៥ km2 និង​មាន​ចំណាយ​ពី​កោះ​ថ្មី ​១.៥ គីឡូម៉ែត្រ និង​៤.៣គីឡូម៉ែត្រ​ពី​កោះត្រល់។

តាម​ក្រុម​ការងារ "Road Home 4” កោះ​សេះ គឺ​ជា​កោះ​ដ៏​ស្រស់​ស្អាត និង​ស្ងប់ស្ងាត់​មួយ។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ប្រាថ្នា​រក​ជីវិត​ស្ងប់​សុខ​ក្នុង​រយៈ​ពេល​ខ្លី ទី​នោះ​ជា​កន្លែង​គួរ​ពិចារណា​មួយ។ ក្រៅ​ពី​ការ​កម្សាន្ត​តាម​សកម្មភាព​ផ្សេង​ៗ​នៅ​តាម​ឆ្នេរ​ដែល​មាន​ខ្សាច់​ស​ស្អាត។ សកម្មភាព​ពិសេស​មួយ គឺ​ប្រិយមិត្ត​អាច​មុជ​ទឹក​មើល​ផ្កា​ថ្មី និង​ជីវិត​ក្រោម​បាត​សមុទ្រ​ជា​ច្រើន។

ទី​នោះ​មាន​ទឹក​រាក់​ល្មម និង​ថ្លា​ដូច​កញ្ចក់ ដែល​អំណោយ​ផល​បំផុត​សម្រាប់​ការ​គយគន់​ទិដ្ឋភាព​ក្រោម​ទឹក​នៃ​តំបន់​ឆ្នេរ​ដែល​មាន​ផ្កា​ថ្ម និង​ជីវិត​សត្វ​សមុទ្រ​ប្រភេទ​តូច​ៗ​យ៉ាង​ច្រើន។ តោះ...ទស្សនា​សកម្មភាព​ដែល​ជា​ការ​បង្ហាញ​នានា​របស់ ស្រី​ស្អាត​ទាំង​ពីរ​នាក់​នៃ​ក្រុម​ការងារ "Road Home 4” សម្ផស្ស និង​លក្ខិណា នៅ​លើ​កោះ​សេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា