Pep ឆ្លើយ​តប​បែប​នេះ​នឹង​រឿង​ Barca ចង់​បាន​ Bernardo Silva

  • 2022-06-20 13:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​ធ្វើ​ការ​ឆ្លើយ​តប​នៅ​ក្នុង​ថ្ងៃ​នេះ​ពាក់ព័ន្ធ​នឹង​រឿង​ក្លឹប​ Barcelona ចង់​បាន​ ខ្សែបម្រើ​ Bernardo Silva។​

លោក​ Pep បាន​និយាយ​ថា​៖" មក​ទល់​នឹង​ថ្ងៃ​នេះ​ ខ្ញុំ​គិត​ថា​ Bernardo គេ​នឹង​បន្ត​ជា​មួយ​ Man City យើង​នៅ​រដូវកាល​ខាង​មុខ​ទៀត​ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​រាល់​ដង​អញ្ចឹង​ ខ្ញុំ​ក៏​អត់​ចូល​ចិត្ត​ទុក​កីឡាករ​ណា​ដែល​មិន​សប្បាយ​ចិត្ត​នឹង​នៅ​ផង​ដែរ​ "។

បើ​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Bernado Silva គឺ​ចង់​ចាកចេញ​កាន់​ Barcelona ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ចាកចេញ​របស់​គេ​ទៅ​កាន់​ក្លឹប​នេះ​គឺ​អាស្រ័យ​ទៅ​លើការចាកចេញរបស់​ Frenkie de Jong។

កន្លង​មក​ De Jong ធ្លាប់​និយាយ​ថា​នៅ​តែ​ពេញ​ចិត្ត​បន្ត​ជា​មួយ​ Barca ដោយ​ធ្លាប់​បដិសេធ​សំណើ​ចង់​បាន​របស់​​ក្លឹប​ Man Utd យ៉ាង​ណា​នៅ​ខណៈនេះ​ត្រូវ​បាន​គេ​ដឹង​ Man Utd កំពុង​ដាក់​សំណើ​ស្នើ​ទិញ​កីឡាករ​នេះ​ម្ដង​ទៀត​នៅ​ក្នុង​ថ្ងៃ​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី