ឃើញហើយអាសូរណាស់! ប្រទេសអាសុីមួយនេះ សារភាពថាសេដ្ឋកិច្ចរបស់ខ្លួនដួលរលំទាំងស្រុង!

  • 2022-06-24 02:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួនបានដួលរលំទាំងស្រុង ខណៈប្រទេសនេះប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ជួបបញ្ហាជាមួយនឹងកង្វះខាតប្រេងឥន្ធនៈ អគ្គិសនី និងអាហារ។

លោក Wickremesinghe បានប្រាប់សភារបស់ប្រទេសស្រីលង្កាថា "សេដ្ឋកិច្ចរបស់យើងបានប្រឈមមុខនឹងការដួលរលំទាំងស្រុង" ដោយបន្ថែមថារដ្ឋាភិបាលកំពុងស្វែងរកជំនួយពីដៃគូពិភពលោករបស់ខ្លួន និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។

ប៉ុន្តែនាយករដ្ឋមន្រ្តីរូបនេះ បានព្រមានប្រទេសរបស់ខ្លួនដែលមានប្រជាជនរស់នៅចំនួន ២២ លាននាក់ថា "កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរជាងនេះ" ពោលគឺលើសពីការខ្វះខាតទៅទៀត។ ប្រទេសស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល៧ទសវត្សរ៍ បន្ទាប់ពីទុនបម្រុងរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាប ដោយប្រាក់ដុល្លារនឹងអស់ដើម្បីចំណាយលើការនាំចូលសំខាន់ៗរួមមានម្ហូបអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈជាដើម៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា