ត្រូវ​ដឹង! កំណាត់​ផ្លូវ​ជាតិ​លេខ​៤ បិទ​ថ្ងៃ​នេះ​ហើយ បើ​មិន​ចង់​ស្ទះរាប់​ម៉ោង មក​ស្គាល់​ផ្លូវ​សម្រាប់​រៀង!

  • 2022-06-24 02:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់​ខណ្ឌពោធិ៍សែនជ័យ កំណាត់​ផ្លូវ​ជាតិ​លេខ​៤​នឹង​ត្រូវ​បិទ​ចំនួន ៤៥​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៤ មិថុនា នេះ ដើម្បី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​លើ​កំណាត់​មហាវិថី​ឈ្នះឈ្នះ ចាប់​ពី​ចំណុច​មុខ​រោងចក្រ​ប៊ឺរី ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤​ឆ្ពោះ​ទៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​ស្ថិត​ក្នុង​ភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព សណ្ដាប់​ធ្នាប់​សាធារណៈ ពិសេស​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ រដ្ឋបាល​ខណ្ឌ បាន​ធ្វើ​ចង្អុល​បង្ហាញ​ផ្លូវ​មួយ​ចំនួន​ដើម្បី​ចៀស​ពី​ការ​កក​ស្ទះ​ដូច​ខាង​ក្រោម៖

១.យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើត​ពី​មហាវិថី​ឈ្នះឈ្នះ ឆ្ពោះ​ទៅ​កាន់​ស្ពាន​អាកាស​ចោមចៅ សូម​បញ្ជៀស​បត់​ឆ្វេង ចូល​ទៅ​ផ្លូវ​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា រហូត​ដល់​ផ្សារ​ឯករាជ្យ​២ បត់​ស្ដាំ ដើម្បី​ឆ្ពោះ​ទៅ​ដល់​មុខ​ស្តុប​វិទ្យាល័យ​​ជម្ពូវ័ន ផ្លូវ​ជាតិ​លេខ​៤ រួច​បត់​ឆ្វេង​ទៅ​រក​ស្ពាន​អាកាស​ចោមចៅ។

២.យានយន្ត​គ្រប់ប្រភេទ ដែល​ធ្វើ​ដំណើត​ពី​ស្ពាន​អាកាស​ចោមចៅ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៤ សូម​បញ្ចៀស​បត់​ស្ដាំ​ត្រង់​ចំណុច​ស្តុប​មុខ​វិទ្យាល័យ​ជម្ពូវ័ន ទៅ​ផ្សារ​ឯករាជ្យ​២ បត់​ឆ្វេង​ឡើង​ទៅកាន់មហាវិថី​ឈ្នះឈ្នះ រួច​បត់​ស្ដាំរហូត​ដល់​មុខ​ផ្សារ​បឹង​បៃតង បត់​ឆ្វេង​ទៅ​តាម​ផ្លូវ​ផ្សារ​សាមគ្គី​ដើម្បីឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៤។

៣.យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ពី​ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ចោមចៅ​សូម​បញ្ចៀស​បត់ឆ្វេង​ចូល​តាម​ខ្លោងទ្វារ​វត្ត​អរុណវត្តី ឡើង​ទៅ​ដល់​ផ្សារ​សាមគ្គី រួច​បត់​ស្ដាំ​មករក​មហាវិថី​ឈ្នះឈ្នះ រួច​បត់​ស្ដាំ​រហូត​ដល់​មុខ​រោងចក្រ​ប៊ឺរី ចូល​ទៅ​​ផ្លូវ​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា រហូត​ដល់​ផ្សារ​ឯករាជ្យ​២ បត់​ស្ដាំ​ដើម្បី​ឆ្ពោះ​ទៅ​ដល់​មុខ​ស្តុប​វិទ្យាល័យ​ជម្ពូវ័ន ផ្លូវ​ជាតិ​លេខ​៤ រួច​បត់​ឆ្វេង​ទៅ​ស្ពាន​អាកាស​ចោមសៅ៕

អត្ថបទ៖ ទារិកា