ល្បី​ថា​ Man Utd មិន​បន្ត​ជា​មួយ​ Rangnick ដោយ​សារ​តែ​ Ten Hag មិន​ចង់​ធ្វើ​ការ​ជា​មួយ​

  • 2022-06-24 12:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United មិន​បន្ត​ការងារ​ជា​មួយ​ លោក​ Ralf Rangnick អតីត​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​នេះ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ កន្លង​ទៅ​នេះ​គឺ​ដោយ​សារ​តែ​ លោក​ Erik Ten Hag អ្នកចាត់ការ​ថ្មី​ មិន​ចង់​ធ្វើ​ការងារ​ជា​មួយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ESPN នៅ​ក្នុង​ថ្ងៃ​នេះ​។

តាម​ពិត​ទៅ​បើ​តាម​កុងត្រា​ដែល​ព្រមព្រៀង​ជា​មួយ​នឹង​ Rangnick និង​ Man Utd កាល​ពី​ដើម​ដំបូង​ Rangnick នៅ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ខាង​បច្ចេកទេស​ទាំង​ស្រុង​ដល់​ក្រុម​បិសាច​រយៈពេល​២ឆ្នាំ​ បន្ទាប់​ពី​ចប់​ការងារ​អ្នកចាត់ការ​បណ្ដោះ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ នេះ​ប៉ុន្តែ​ក្រោយ​កុងត្រា​នេះ​ត្រូវ​រំសាយ​វិញ​នៅ​​ពេល​ Man Utd យក​បាន​លោក​ Ten Hag ត្រៀម​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​ រី​ឯ  Rangnick បញ្ចប់​ការងារ​ទាំង​ស្រុង​នៅ​ Man Utdចាកចេញ​ទៅ​ធ្វើ​ជា​គ្រូបង្គោល​ក្រុម​ជម្រើស​ជាតិ​អូទ្រីស​។

បើ​ប្រភព​ខាង​លើ​ រឿងរ៉ាវ​នេះ​គឺ​ដោយ​តែ​លោក​ Ten Hag មិន​ចង់​ធ្វើ​ការ​ជា​មួយ​ លោក​ Rangnick ដោយ​ចាប់​តាំង​ពី​ Ten Hag តែង​តាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ Man Utd គឺ​អ្នកចាត់ការ​រូប​នេះ​មិន​ព្រម​​ជួប​ Rangnick ដោយ​ផ្ទាល់​នោះ​ទេ​ គឺ​ត្រឹម​បាន​ទូរស័ព្ទ​ប៉ុណ្ណោះ​។

ទំនាក់​ទំនង​បែប​នេះ​បាន​ធ្វើ​ឲ្យ​ Man Utd សម្រេច​យក​តែ​លោក​ Ten Hag ហើយ​បញ្ចប់​ការងារ​ជា​មួយ​លោក​ Rangnick តែ​​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោម​ការ​ដឹកនាំ​ Rangnick ក្រុម​ Man Utd មិន​សូវ​មាន​ការ​ល្អ​ប្រសើរ​ឡើង​ដូច​ជា​ការ​រំពឹង​ទុក​នោះ​ទេ​ ដោយ​ជា​លទ្ធផល​ក្រុម​នេះ​ធ្លាក់​ទៅ​លេង​ UEFA Europa League នៅ​រដូវកាល​ឆ្នាំ​២០២២/២៣ ខាង​មុខ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី