បន្ទាប់ពីបាត់មុខយូរ! រវល់ឈា្លនពានអ៊ុយក្រែន ពូទីនត្រៀមទៅបំពេញទស្សនកិច្ចប្រទេសចំនួន២ នៅអាស៊ី ជាលើកដំបូង

  • 2022-06-27 03:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសខ្លាំងរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចប្រទេសចំនួន ២ក្នុងតំបន់អាស៊ីកណ្ដាល ដែលធ្លាប់ជារដ្ឋស្ថិតក្រោមកាតគ្រប់គ្រងរបស់សហភាពសូវៀត នៅក្នុងសប្ដាហ៍នេះ។ដំណើរទស្សនកិច្ចលើកនេះគឺជាការបំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងហើយ ចាប់តាំងពីប្រទេសរុស្ស៊ី បើកប្រតិបត្តិការយោធា ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីចុងខែខែកុម្ភៈកន្លងទៅ ។

លោក Pavel Zarubin អ្នកសារព័ត៌មានប្រចាំវិមានក្រឹមឡាំងបានគូសបញ្ជាក់ ថាលោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកម៉េនីស្ថាននិងតាជីគីស្ថានក្នុងពេលឆាប់ៗ បន្ទាប់មក លោកពូទីន នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូ កូ វីដូដូ នៅក្នុងទីក្រុងមូស្គូផងដែរ នាពេលខាងមុខ។

សូមជម្រាបថានេះ ជាដំណើរទស្សនកិច្ចលើកដំបូងចាប់ តាំងពីលោកពូទីនធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ខណ: ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់លោកពូទីន គឺទៅជួបប្រធានាធិបតី ស៊ី ជិនពីងនៅក្នុងទីក្រុងប៉េកាំង កាលពីដើមខែកុម្ភៈ។

ការឈ្លានពាននេះ បានធ្វើឲ្យមនុស្សបាត់បង់ជីវិតរាប់ម៉ឺននាក់ ពោលគឺធ្វើឲ្យរុស្ស៊ី ខូចយ៉ាងធ្វន់ធ្ងរទៅលើវិបត្តិសេដ្ឋកិច្ច ព្រោះត្រូវទទួលរងសម្ពាធ តាមរយ:ការដាក់ទុណ្ឌកម្មពីបណ្តាប្រទេសជាច្រើននៅលើសាកលលោក ពិសេសពីបណ្តាប្រទេសលោកខាងលិច ដូច្នេះហើយទើបរុស្ស៊ីមានគម្រោងងាកទៅបង្កើតចំណងមិត្តភាព ធ្វើពាណិជ្ជកម្មជាមួយប្រទេសធំៗជាច្រើន ដូចជា ប្រទេសចិន ឥណ្ឌា និង អីរ៉ង់ជាដើម។

ប្រភព៖ Reuters   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម