ដាក់ទណ្ឌកម្មលើសាំង សាំងឡើងថ្លៃ ពេលនេះ អាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មីមួយនេះទៀត លើរុស្សី

  • 2022-06-27 04:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក បានធ្វើការប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីមួយទៀតលើប្រទេសរុស្សី ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចទីក្រុងមូស្គូ ជួបវិបត្តិ។

មាស ដែលជាធនធនធម្មជាតិ និងជាប្រភពចំណូលដ៏សំខាន់មួយទៀតរបស់រុស្សី ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយការហាមនាំចូលប្រទេសខ្លួន។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ទំនងជាយល់ឃើញថាការធ្វើបែបនេះ នឹងអាចកាត់បន្ថយប្រភពចំណូលផ្នែកហិរញ្ញវត្ថុ ដែលលោកពូទីន ត្រូវការដើម្បីជួយគាំទ្រការធ្វើសង្គ្រាម នៅអ៊ុយក្រែន។

រដ្ឋបាលលោក បៃឌិន បានធ្វើសេចក្តីប្រកាសការដាក់ទណ្ឌកម្មថ្មីនេះ ខណៈដែលប្រធានាធិបតីអាមេរិកបានត្រៀមជួបជាមួយមេដឹកនាំនៃប្រទេស G7 រួមមាន បារាំង អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន ដើម្បីពិភាក្សាលើការឈ្លានពានរបស់រុស្សី លើអ៊ុយក្រែន៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម
អត្ថបទថ្មី