ម្ចាស់​ក្លឹប​ Man City ទើប​តែ​ទិញ​ក្លឹប​អ៊ីតាលី​មួយ​ដែល​ទើប​ឡើង​មក​ Serie B

  • 2022-07-04 12:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គម្ចាស់​អារ៉ាប់រួម​​ Mansour bin Zayed Al Nahyan ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ The City Football Group (CFG) ដែល​ជា​ក្រុមហ៊ុន​គ្រប់​គ្រង់​ក្លឹប​បាល់ទាត់​ទាំង​​១១ក្លឹប​ ដែល​ក្នុង​នោះ​មាន​ក្លឹប​ Manchester City បាន​ទិញ​យក​ ក្លឹប​អ៊ីតាលី​ Palermo ដែល​ទើប​ឡើង​មក​លេង​នៅ​ Serie B នៅ​ក្នុងរដូវកាល​ថ្មី​នេះ​។

បើ​តាម​ Goal ក្រុម​ហ៊ុន​ខាង​លើ​បាន​ចាយ​លុយ​ជាង​ ១៣.៥លានដុល្លារ​ ដើម្បី​ទិញ​ហ៊ុន​៨០% នៃ​ក្លឹប​ខាង​លើ​ ដើម្បី​ក្លាយ​ជា​ម្ចាស់​គ្រប់គ្រង​ក្លឹប​នេះ​។

កាល​ពី​ឆ្នាំ​២០១៩ ក្លឹប​ Palermo នេះ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ និង​បាន​ក្ស័យធន​ ក៏​ចេះ​តែ​មាន​វិបត្តិ​លុយ​កាក់​ជា​បន្ត​បន្ទាប់​។

ក្រោយ​ពី​ម្ចាស់​ Man City បាន​ទិញ​ក្លឹប​ខាង​លើ​ ខាង​ក្លឹប​ Palermo បាន​ចេញ​សារ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ និង​ជឿជាក់​ថា​ក្លឹប​នេះ​នឹង​អភិវឌ្ឍ​ទៅ​មុខ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី