ពេលខាត់ សុឃីម និងស្វាមីដឹកដៃកូនៗលាកម្ពុជាហោះទៅអាមេរិក គ្រប់គ្នាអរ តែនារីម្នាក់បែរយំទៅវិញ

  • 2022-08-10 03:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ ម៉ោង ១១:៣០យប់ គឺជា​ពេល​កំណត់ដែល អ្នកនាង ខាត់ សុឃីម និងស្វាមី អ៊ិន សុបញ្ញា ព្រមទាំងកូនប្រុសស្រីទាំង ២ ត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមួយរយៈ ដើម្បីទៅលេងផង និងឡើងសម្ដែង Show ផង។

ជាការជូនដំណើរ នារីរឹងមាំប្រចាំគ្រួសាររូបនេះ ជាមួយនឹងស្វាមី និងកូនៗ ក៏ឃើញថាបងប្អូនរបស់អ្នកនាងជា​ច្រើននាក់មកចូលរួម រួមជាមួយនឹង​បងប្អូនៗអ្នករាប់អានគ្នាផ្សេងទៀតមកដែរ។ ប៉ុន្តែគេ​ក៏មិនរំលងភ្នែកបានដែរថា ក្នុងចំណោមអ្នកជូនដំណើរ ក៏មានតារាសម្ដែង ស្វែង សុជាតា និងអ្នកនាង សំ ប៉ូលីដា ដែរ។

គ្រប់គ្នា​បាន​សម្ដែង​ការ​សាទរ និងរីករាយដែលឃើញ អ្នកនាង ខាត់ សុឃីម មានឱកាសពិសេសជាមួយនឹង​មនុស្សជាទីស្រឡាញ់ទាំង ៣នាក់ ប៉ុន្តែលើកលែងមនុស្សម្នាក់ប៉ុណ្ណោះ ដែលហាក់ដូចជាខ្សឹកខ្សួលជាងគេ។ ម្នាក់នោះគ្មានអ្នកណា ក្រៅពី តារាកំប្លែង និងសម្ដែង សំ ប៉ូលីដា ទេ។

មុនឡើងយន្តហោះ តារាកំប្លែងជើងចាស់រូបនេះ បាន​រអ៊ូបែបមិនចង់បែកទៅកាន់ ខាត់ សុឃីមថា «កុំទៅអី» ក្នុងន័យ ខ្លួនមិនចង់ឃ្លាត និងមាន​ការនឹករលឹកស្រឡាញ់ខ្លាំង ប៉ុន្តែក៏មិនភ្លេចរំភើបនឹង សុឃីម ដែរ។

ដោយឡែក សម្រាប់ដំណើរទៅកាន់សហរដ្ឋអាមេរិកពេលនេះ ក្រៅពីទៅលេងម្ដាយ និងគ្រួសារ ប្អូនស្រី (ខាត់ ស្រីវង) តារាពហុជំនាញ ខាត់ សុឃីម ក៏មានការងារឡើងសម្ដែងជូនអ្នកគាំទ្ររបស់ខ្លួននៅទឹកដីនោះដែរ។ បើតាមការឲ្យដឹង អ្នកនាងទៅរយៈពេល​ ១ខែកន្លះ ប៉ុន្តែបើមាន Show ត្រូវ​សម្ដែង​ច្រើន អាច​នឹងពន្យារដល់ ២ខែ។ ចប់ការងារអស់ អ្នកនាង និងគ្រួសារនឹងវិលមកកម្ពុជាវិញ៕

ទស្សនាវីដេអូ Live ទាំងស្រុង៖

អត្ថបទ៖ ធារី