ក្រុមហ៊ុនបាចាច (BAJAJ) បន្តជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញឲ្យឆ្លាតវៃជាងមុន

  • 2026-04-10 08:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការធ្វើដំណើរជាមួយគ្នា មួយលើក អាចជួយកាត់បន្ថយរថយន្ត ឬម៉ូតូជាច្រើនលើដងផ្លូវ។ ក្នុងបរិបទសម័យកាលដែលថ្លៃប្រេងកំពុងកើនឡើង ការដឹកជញ្ជូនឆ្លាតវៃក្លាយជាចាំបាច់។ ដំណោះស្រាយដឹកជញ្ជូនសាធារណៈដូចជាកង់បីបាចាច បាននិងកំពុងជួយកាត់បន្ថយបន្ទុកនៃការនាំចូលប្រេងដើម្បីប្រើប្រាស់ជា លក្ខណៈគ្រួសារ និងប្រទេសជាតិ ខណៈពេលដែលធ្វើឲ្យជីវភាពអ្នកបើកបរកាន់តែល្អប្រសើរឡើងផងដែរ។

ពេលដែលអ្នកបើកបររកចំណូលបានច្រើន និងអ្នកដំណើរចំណាយតិច ប្រព័ន្ធអេកូឡូស៊ីទាំងមូលទទួលបានអត្ថប្រយោជន៍រួមគ្នា។ នេះហើយជាអនាគតនៃការធ្វើដំណើរ ប្រកបដោយប្រសិទ្ធភាព មានភាពបត់បែន និងរួមបញ្ចូលគ្នា។

ជំរុញទីក្រុងឆ្លាតវៃ

កង់បីបាចាច មិនត្រឹមតែមានប្រសិទ្ធភាពក្នុងការសន្សំសំចៃថាមពលនោះទេ ប៉ុន្តែជាដំណោះស្រាយឆ្លាតវៃសម្រាប់ការដឹកជញ្ជូនក្នុងទីក្រុងផងដែរ។ ការធ្វើដំណើរជាមួយគ្នាមួយលើក អាចជំនួសការធ្វើដំណើរផ្ទាល់ខ្លួនជាច្រើន ដោយជួយកាត់បន្ថយការកកស្ទះ និងបន្ថយការបំពុលបរិស្ថាន។ ប្រសិនបើមានអ្នកដំណើរច្រើនជ្រើសរើសការប្រើប្រាស់មធ្យោបាយសាធារណៈ អ្នកបើកបរអាចរកចំណូលបានកាន់តែច្រើន ខណៈអ្នកដំណើរទទួលបានការធ្វើដំណើរដែលមានតម្លៃសមរម្យ។

ម៉ូឌែលនេះជួយដល់៖

• ការកាត់បន្ថយការប្រើប្រាស់ប្រេងក្នុងស្រុក

• ការកាត់បន្ថយការកកស្ទះចរាចរណ៍

• ការកែលម្អគុណភាពខ្យល់

• ការផ្តល់ជម្រើសដឹកជញ្ជូនដែលមានតម្លៃសមរម្យ

ដោះស្រាយបញ្ហាថ្លៃប្រេងកើនឡើង ជាមួយឥន្ធនៈស្អាតជាងមុន

នៅពេលថ្លៃប្រេងបន្តប៉ះពាល់ដល់ចំណូលអ្នកបើកបរ ប្រសិទ្ធភាពក្នុងការចំណាយគឺមានសារៈសំខាន់។ កង់បីបាចាចដែលប្រើប្រាស់ហ្គាសក៏បានសាំងក៏បាន ផ្តល់នូវភាពបត់បែន កាត់បន្ថយប្រតិបត្តិការចំណាយ និងបង្កើនប្រាក់ចំណូលច្រើនជាងមុន។

អ្នកបើកបរអាចប្ដូររវាង ហ្គាសLPG និងសាំងបានភ្លាមៗតាមរយៈប៊ូតុងតែមួយ ដែលធានាថាប្រតិបត្តិការដឹកអ្នកដំណើរគ្មានការរំខាន និងអាចជ្រើសរើសឥន្ធនៈដែលសន្សំសំចៃបំផុតបានគ្រប់ពេល។

សម្រាប់ហ្គាសLPG អាចរត់បានប្រហែល 25 គីឡូម៉ែត្រ ក្នុងមួយលីត្រ រីឯសាំង អាចរត់បានប្រហែល 30 គីឡូម៉ែត្រ ក្នុងមួយលីត្រ។ ជាមធ្យមអ្នកបើកបរចំណាយលើប្រេងប្រហែល 15–20% នៃចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ដូច្នេះភាពបត់បែននៃការប្រើហ្គាសក៏បានសាំងក៏បាន អាចជួយកាត់បន្ថយបន្ទុកនេះបានយ៉ាងមានប្រសិទ្ធភាព។

LPG ក៏ត្រូវបានទទួលស្គាល់ថាជាឥន្ធនៈស្អាតសម្រាប់បរិស្ថានផងដែរ។ យោងតាម សមាគមឧស្ម័ន LPG ពិភពលោក (World LPG Association) និងអង្គការថាមពលអន្តរជាតិ (International Energy Agency) ហ្គាស LPG បញ្ចេញ ឧស្ម័នកាបូនឌីអុកស៊ីត (CO₂) តិចជាងសាំង កាត់បន្ថយធូលីពុល និងឧស្ម័នអុកស៊ីតនៃអាសូត (NOₓ) ដែលធ្វើឲ្យវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការដឹកជញ្ជូនក្នុងទីក្រុងដែលមានភាពបំពុលទាប។

ផលប៉ះពាល់សេដ្ឋកិច្ច

ឧទាហរណ៍បើមានកង់បីបាចាច ចំនួន 10,000 គ្រឿងដំណើរការប្រចាំថ្ងៃជំនួសដោយយានយន្តឬម៉ូតូ ហើយមួយ គ្រឿងៗអាចសន្សំប្រេងបាន 2 លីត្រ ក្នុងមួយថ្ងៃ នោះនឹងអាចសន្សំប្រេងបានប្រហែល 7.3 លានលីត្រក្នុងមួយឆ្នាំ។

នេះមានន័យថា កម្ពុជានឹងអាចធ្វើការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងរបស់ប្រទេសជាច្រើន និងចំណាយទៅលើការប្ដូរលុយបរទេសដើម្បីទិញប្រេង។

ទស្សនៈពីអ្នកជំនាញឧស្សាហកម្មផ្ទាល់

លោក ខឹម ដាវីដ, នាយកប្រតិបត្តិ (COO) នៃក្រុមហ៊ុន Hanuman Auto Trading Co., Ltd. បានមានប្រសាសន៍ថា៖ “អ្នកបើកបរដែលអាចគ្រប់គ្រងចំណាយប្រេង គឺអាចគ្រប់គ្រងចំណូលរបស់ខ្លួនបាន។ កង់បីបាចាចដែលមានបច្ចេកវិទ្យាប្រើប្រាស់ហ្គាសក៏បានសាំងក៏បានអនុញ្ញាតឲ្យអ្នកបើកបរឆ្លាតវៃប្រើប្រាស់ហ្គាស LPG ដើម្បីសន្សំសំចៃ និងប្ដូរទៅសាំងនៅពេលត្រូវការចាំបាច់”។

ក្រុមហ៊ុនបាចាចគាំទ្រអ្នកបើកបរ

ក្រុមហ៊ុនបាចាច បាននិងកំពុងរៀបចំកម្មវិធីសេវាកម្មឥតគិតថ្លៃ (free service camps) និងផ្តល់សេវាកម្មជួសជុលនិងត្រួតពិនិត្យកង់បីបាចាចរបស់លោកអ្នកទូទាំងប្រទេស រួមទាំងការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការណែនាំអំពីការថែទាំកង់បីបាចាច ។

អត្ថបទ៖ ខ្លាឃ្មុំតូច

អត្ថបទថ្មី