កាមេរ៉ា iPhone ស្គេន QR Code បានហើយ ប៉ុន្ដែកន្លែងនេះស្រួលស្គេនជាឆ្ងាយ កុំភ្លេច Add បន្ថែមទុកប្រើ

  • 2022-08-10 07:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននិមិត្តសញ្ញាបារកូដត្រូវបានប្រើយ៉ាងពេញនិយម ពិសេសនៅទីសាធារណៈ។ ដើម្បីស្គេនបារកូដ អ្នកអាចប្រើកម្មវិធីថតរូប “Camera” លើ iPhone របស់អ្នកបាន ព្រោះវាមានបង្កប់មុខងារស្គេនបារកូដស្រាប់តែម្ដង ប៉ុន្ដែវាអាចលំបាកស្គេនបន្តិចបន្ដួចពេលបើកមកដំបូង ដោយសារ​រូបស្កេន​នៅឆ្ងាយ ឬនៅទីគ្មានពន្លឺជាដើម ដូចនេះអ្នក​អូស មុខងារ Code Scanner ដាក់លើ Control center(កន្លែង​អូសពីលើមក​) នោះវានឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលរាល់ពេលស្គេនម្ដងៗហើយ​រហ័ស​ទៀត​។

ដើម្បីយក Code Scanner ដាក់លើ Control center សូមចូលទៅកាន់កម្មវិធី Setting

  • ស្វែងរក Control Center
  • ចុចយក “+” នៃ “Code Scanner”
  • បន្ទាប់មកអ្នកនឹងឃើញមុខងារនេះ នៅលើ Control Center

កម្មវិធីនេះងាយស្រួលប្រើជាងមុខងារស្គេនក្នុងកាមេរ៉ាត្រង់ថា វាមានមុខងារពិលសម្រាប់បំភ្លឺពេលស្គេននៅទីងងឹត និងឃើញទីតាំងស្គេននៅកៀកស្រាប់ ត្បិតអីវាបានប្រើលែនកាមេរ៉ា telephoto ពង្រីករូបស្រាប់ មិនឱ្យអ្នកប្រើពិបាកចុចពង្រីកនោះទេ៕

អត្ថបទ៖ កុសល