Antony ខ្សែប្រយុទ្ធ​ Ajax ឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់​ Man Utd

  • 2022-08-15 12:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antony ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Ajax បាន​ធ្វើ​ការ​ឆ្លើយ​នឹង​ការ​តប​នឹង​ការ​ចង់​បាន​របស់​ក្លឹប​ Manchester United ទៅ​កាន់​អ្នកកាសែត​ ក្រោយ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ទាក់ទង​នឹង​ក្រុម​បិសាចក្រហម​នេះ​ចង់​បាន​កីឡាករ​រូប​នេះ​ ប៉ុន្តែ​មិន​ត្រូវ​គ្នា​ព្រោះ​ក្លឹប​ Ajax ទាមទារ​តម្លៃ​ខ្ពស់​ពេក​។

Antony បាន​​និយាយ​ថា​៖" លោក​ Ten Hag នឹង​ទាក់ទង​មក​ខ្ញុំ​? ខ្ញុំ​អត់​មាន​យោបល់​ទេ​។ ទាក់ទង​នឹង​រឿង​អញ្ចឹង​ៗ​ គាត់​ត្រូវ​តែ​ទាក់ទង​សួរ​នាំ​ភ្នាក់ងារ​របស់​ខ្ញុំ​។ នៅ​ពេល​នេះ​ខ្ញុំ​ផ្ដោត​ជា​មួយ​ Ajax នេះ​ហើយ​។ អ្វី​ដែល​កើត​ឡើង​ នឹង​កើត​ឡើង​ហើយ​ ចាំ​មើល​ទាំង​អស់​គ្នា​ទៅ​ "។

កីឡាករ​ Ajax រូប​នេះ​បន្ត​ថា​៖" ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ​ Ajax។ ខ្ញុំ​ខិត​ខំ​គ្រប់បែប​យ៉ាង​សម្រាប់​ក្លឹប​នេះ​ រៀងរាល់​នាទី​ ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ទី​ក្រុង​នេះ​ និង​ក្លឹប​មួយ​នេះ​ "។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ខាង​ Man Utd ទាក់ទង​ចង់​បាន​ Antony ពី​ Ajax រហូត​មក​ព្រោះ​លោក​ Ten Hag ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Antony នេះ​ក៏​ប៉ុន្តែ​ការ​ចរចា​តម្លៃ​គឺ​មិន​ត្រូវ​គ្នា​ ព្រោះ​ Man Utd ព្រម​ទិញ​ក្នុង​តម្លៃ​ ៦១លាន​ដុល្លារ​ យ៉ាង​ណា​ Ajax ទារ​រហូត​ទៅ​ដល់​ ៨២លាន​ដុល្លារ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី