សហព័ន្ធ​តេក្វាន់ដូ​ WT ៖​ ប្រារព្ធ​ទិវា​ Taekwondo Day ​រំលឹក​គុណ​តម្លៃ​របស់​តេក្វាន់ដូ​

  • 2022-09-05 04:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​សហព័ន្ធ​តេក្វាន់ដូ​ WT ​បាន​ប្រារព្ធ​ទិវា​ Taekwondo Day​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​មួយ​កីឡាករ​ កីឡា​ការិនី​សរុប​ ១៦៣​នាក់​ដើម្បី​រំលឹក​គុណ​តម្លៃ​នៃ​ក្បាច់​គុន​នេះ​ចំពោះ​មនុស្សជាតិ​នា​ពេល​កន្លង​ទៅ។

ទិដ្ឋភាពម្សិលមិញ

លោក​ ជ្រិន​ សុធា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ទិវា​ Taekwondo Day​ គឺ​គេ​ធ្វើ​ទូទាំង​ពិភពលោក​ជាង​ ២០០​ប្រទេស​ត្រូវ​ជា​ ៨លាន​នាក់។​ ចំពោះ​កម្ពុជា​ក៏​បាន​ប្រារព្ធ​ទិវា​នេះ​ផង​ដែរ​កាល​ពី​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

ទិដ្ឋភាពម្សិលមិញ

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អត្ថន័យ​នៃ​ទិវា​នេះ​ដែរ​គឺ​រំលឹក​គុណតម្លៃ​របស់​តេក្វាន់ដូ​ WT ​ដែល​ជា​កីឡា​របស់​អូឡាំពិក​ផង​ និង​ប្រភេទ​កីឡា​ហាត់​ប្រាណ​បែប​សម័យ​ទំនើប​ផង។​ តេក្វាន់ដូ​ មិន​ហាត់​តែ​ដើម្បី​ប្រយុទ្ធ​មួយ​មុខ​ទេ។​

តំណាង​សហព័ន្ធ​លើក​ឡើង​ទៀត​ថា​ កីឡា​តេក្វាន់ដូ​ ក្រៅ​តែ​ពី​ស្នៀត​ប្រយុទ្ធ​ការពារ​ខ្លួន​ហើយ​នោះ​ ពោល​ធ្វើ​ឲ្យ​រាងកាយ​រហ័សរហួន​ រឹងមាំ​ និង​មាន​សុខភាព​ល្អ​នាំ​ឲ្យ​មាន​អាយុ​វែង​ក្នុង​ការ​រស់នៅ​ផង​ដែរ៕

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី