មកដឹងពីអាហារផ្ដល់សុខភាពរាងកាយ​ ការពារពីការឆ្លងវីរុសផ្សេងៗ

  • 2020-05-05 06:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិត គ្រាន់តែជារឿងសាមញ្ញៗ ដូចជាការលាងដៃ និងការរក្សាចម្ងាយយ៉ាងតិច ១ ទៅ ២ ម៉ែត្រពេលនៅទីសាធារណៈអាចជួយបន្ថយការរីករាលដាល​ នៃមេរោគដែរ។ ប៉ុន្តែយើងមានជម្រើសងាយៗទៀតបន្ថែមទៀត គឺការបរិភោគអាហារមានសុខភាពល្អ និងធ្វើខ្លួនឱ្យសកម្ម។

វេជ្ជបណ្ឌិត Linda Van Horn ប្រធានផ្នែកអាហារូបត្ថម្ ភនៃនាយកដ្ឋានបង្ការវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Northinwest នៅ Feinberg បាននិយាយថា “ដំណឹងអាក្រក់ គឺថាយើងត្រូវតែឈ្លោះប្រកែកជាមួយវីរុស។ រីឯដំណឹងដ៏អស្ចារ្យគឺថា មិនដូចលក្ខខណ្ឌក្នុងអំឡុងពេលជំងឺផ្តាសាយអេស្ប៉ាញទេ យើងមានអ៊ិនធឺរណែត និងការណែនាំជាច្រើន ដើម្បីបង្ការវីរុសកូវីដ-១៩”។

Linda Van Horn បានលើកឡើងអំពីការរំលឹកដ៏ល្អជាងនេះទៀត គឺថាទីបំផុតរោគរាតត្បាតនឹងត្រូវបញ្ចប់។

ដូច្នេះ នាងបានសួរថា តើវានឹងមិនអស្ចារ្យទេឬ ដែលយើងរក្សាទម្ងន់ និងរាងកាយរឹងមាំដូចពីមុន ឬប្រសើរជាងនេះ?

ហើយប្រសិនបើអ្នកមិនបានធ្វើតាមរបបអាហារដែលមានសុខភាពល្អ ឬមានទម្លាប់ហាត់ប្រាណជាប់លាប់ទេ នោះអ្នកនឹងប្រឈមមុខខ្ពស់ទៅនឹងជំងឺនានា មិនថាតែវីរុសកូវីដ-១៩ ឡើយ។

ចំពោះការបរិភោគអាហារ ដែលមានសុខភាពល្អ Linda Van Horn បានណែនាំឱ្យចាប់ផ្តើមដោយ “ស្តុកទុកនូវអ្វីដែលល្អនៅក្នុងទូទឹកកក និងចម្អិនអាហារ ដែលមានសុខភាពល្អ ជាពិសេសគឺបន្លែ និងផ្លែឈើ”៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ ឈឹម សៅភារ៉ា

អត្ថបទថ្មី