តំណាង​អគ្គនាយកដ្ឋាន​កីឡា៖​ កីឡាករ កីឡា​ការិនី​វូស៊ូ​ទាំង​អស់ទោះ​បញ្ចប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ហើយ​ក្ដី​ ត្រូវ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​នៅ​ថៃ​ទៀត​ ​

  • 2024-12-26 03:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​អគ្គនាយកដ្ឋាន​កីឡា លោកបណ្ឌិត អ៊ុក ឌីវ៉ង់ ថ្លែង​លើក​ទឹកចិត្ត​ កីឡាករ កីឡា​ការិនី​វូស៊ូ បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​ជើងឯក​ជាតិ ឆ្នាំ​២០២៤​ ដើម្បី​ត្រៀម​ការ​ប្រកួត​សំខាន់​នៅ​ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ។​

ទិដ្ឋភាពបិទការប្រកួត

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា​ បានឲ្យ​ដឹង​ថា​ កីឡាករ កីឡាការិនីវូស៊ូ ធ្វើ​យ៉ាង​ណា​ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួត ស៊ីហ្កេម​ លើកទី៣៣ នៅប្រទេសថៃ។

ទិដ្ឋភាពបិទការប្រកួត

លោកបណ្ឌិតលើក​ឡើង​ទៀត​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​កីឡាវូស៊ូ ប្រកបដោយបរិយាកាសរីករាយ ស្និទស្នាលយ៉ាងជ្រាលជ្រៅ ក្នុងគោលបំណង លើកកម្ពស់ ការអប់រំ សុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងបង្កើនបច្ចេកទេសដល់កីឡាករ និងកីឡាការិនី ទាំងអស់ផង​ដែរ។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡាវូស៊ូកម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​ធ្នូ​ នៅ​ផ្សារទំនើប​ The PEAK ក្បែរ​កោះពេជ្រ។​ ការ​ប្រកួត​នេះ​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់ ២៣​ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​នោះ​មាន​វិញ្ញាសា​ធំៗ​ដូច​ជា​ ចាងឈាន សាន់ដា និង​វិញ្ញាសា​ ទុយលាន។​ ការ​ប្រកួត​នេះ​បាន​ការ​ឧតប្ថម្ភ​ទីកន្លែង​ប្រកួត​ដោយ​ផ្សារទំនើប​ The PEAK៕​

ទិដ្ឋភាពបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​