Iced Latte with Noodle កាហ្វេ លាយមីឆា មីនុយភេសជ្ជៈថ្មី ល្បីនៅឥណ្ឌូនេស៊ី
- 2024-12-25 07:37:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Iced Latte with Noodle កាហ្វេ លាយមីឆា មីនុយភេសជ្ជៈថ្មី ល្បីនៅឥណ្ឌូនេស៊ី
ចន្លោះមិនឃើញ
ហាងកាហ្វេមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កើតមីនុយភេសជ្ជៈថ្មី មានឈ្មោះថា “ Ice Latte with Noodle ”។ កាហ្វេនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី ដោយសារតែវាមានភាពប្លែកខុសពីកាហ្វេដទៃ ដោយគេមិនដែលឃើញមានកាហ្វេណា ដាក់សរសៃមី នៅលើលើ ជា Topping នោះទេ។
ហាងកាហ្វេ Bilik Rumah Coffee បានសម្រេចបង្កើតមីនុយ ភេសជ្ជៈ កាហ្វេ Ice Latte with Noodle នេះឡើង ដោយបានលាយបញ្ចូលគ្នានូវ កាហ្វេ នឹងបន្ថែមសរសែមី នៅពីលើ។ ចំពោះរបៀបនៃការឆុងភេសជ្ជៈដ៏ចម្លែកមួយនេះ គឺឆុងធម្មតាដូចកាហ្វេទូទៅដែរ ប៉ុន្តែខុសប្លែកនៅត្រង់ថា ក្រៅពីបន្ថែមប្រភេទ Topping ជាប្រភេទ Cream ឫ នំ Caramel គេបែរជាដាក់សរសៃមី ជំនួសទៅវិញ។ លើសពីនេះ គេបានបន្ថែមខ្ទឹមបំពង ម្ទេស និង ក្រូចឆ្មាមួយចំណិត ដើម្បីធ្វើឱ្យសរសៃមី ដែលដាក់លើពីលើកាហ្វេនោះ មានរសជាតិកាន់តែឆ្ងាញ់។
@mr_m.a_ Replying to @notziqq