រូបប៉ុន្មានសន្លឹកនេះ ហ្វេនៗលាន់មាត់ថា ខេមរៈ សិរីមន្ដ ធ្វើចំគោលដៅ ត្រូវតាមលំអានសិល្បៈ​ វប្បធម៌ខ្មែរ

  • 2025-05-16 08:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“តាមាន់ស្នេហ៍ខ្ញុំ” ដែលជាបទមនោសញ្ចេតនារបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយMV នេះ ចេញជាផ្លូវការនៅលើផឹកផ្លូវការរបស់ផលិតកម្មហ្គាឡាក់ស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

រូបថត៖ ហ្វេសប៊ុក ខេមរៈ សិរីមន្ដ

តាមរយៈរូបថតក្រៅឆាករំលឹកសកម្មភាពថតបទ “តាមាន់ស្នេហ៍ខ្ញុំ” ចំនួន ៧សន្លឹកដែលបង្ហោះដោយម្ចាស់សំនៀងផ្ទាល់ ក៏ផ្ពក់ចិត្ដអ្នកគាំទ្រមិនស្ទើរដែរ។ ភ្ជាប់ជាមួយរូបថតទាំងនោះ លោក ខេមរៈ សិរីមន្ដ និយាយថា ពលរដ្ឋខ្មែរម្នាក់ គឺជាអ្នកផ្សព្វផ្សាយវប្បធម៌ និងទេសចរម្នាក់ “យើងរួមគ្នាផ្សព្វផ្សាយវប្បធម៌ និងទេសចរទាំងអស់គ្នា”។

ជាមួយនឹងការកោតសរសើរចំពោះសមត្ថភាពច្រៀង និងសម្ដែងយ៉ាងសក្ដិសមជាមួយតារាសម្ដែងស្រី នី មុន្នីនាថ ក្នុងMV បទ”តាមាន់ស្នេហ៍ខ្ញុំ” មានអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្ដចំពោះសំណេររបស់តារាចម្រៀងខេមរៈ សិរីមន្ដ ចំពោះការលើកតម្កើងសិល្បៈ វប្បធម៌ខ្មែរតាមរយៈបទចម្រៀងរបស់លោកជាបន្ដបន្ទាប់។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Punleu smile បង្ហាញការចាប់អារម្មណ៍ថា “បើចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ គឺត្រូវតែផ្សព្វផ្សាយឲ្យចំគោលដៅ ចំជាអ្វីរបស់ខ្មែរ មិនមែនលាយលំវប្បធម៌បរទេសបញ្ចូលជាមួយរបស់ខ្មែរ ផ្សព្វផ្សាយវប្បធម៌ជាតិទេ បងឧកញ្ញ៉ា ខេមរៈ សិរីមន្ដ គាត់សកម្មណាស់ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ ហើយចំគោលដៅ ត្រូវនឹងអរិយធម៌ខ្មែរ វប្បធម៌ខ្មែរ មិនលាយលំជាមួយវប្បធម៌បរទេស ព្រោះដើម្បីរក្សាការពារតម្លៃបុព្វបុរសដូនតាខ្មែរដែលបានបន្សល់ទុកនៅប្រាសាទដ៏អស្ចារ្យ។មានតែមួយនៅលើពិភពលោក”៕

សំ​ ណាង

អត្ថបទពេញនិយម