De Jong ឆ្លើយតបពីមូលហេតុមិនទៅ Man Utd ឬ Chelsea ខណៈក្លឹបទាំងពីរចង់បាន
- 2022-09-22 13:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Jong ឆ្លើយតបពីមូលហេតុមិនទៅ Man Utd ឬ Chelsea ខណៈក្លឹបទាំងពីរចង់បាន
ចន្លោះមិនឃើញ
ខ្សែបម្រើ Frenkie de Jong បាននិយាយទៅកាន់សារព័ត៌មានឆ្លើយនឹងបញ្ហាពាក់ព័ន្ធនឹងមូលហេតុដែលកីឡាករនេះមិនផ្លាស់ចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Manchester United ឬក៏ក្លឹប Chelsea ខណៈក្លឹបទាំងពីរដេញចង់បានគេរហូតមកកាលពីរដូវកាលទិញដូរកីឡាកររដូវកាលក្ដៅកន្លងទៅនេះ។
De Jong បាននិយាយថា៖" សម្រាប់ខ្ញុំគឺថាខ្ញុំធ្លាប់សម្រេចច្បាស់លាស់ហើយកាលពីខែឧសភា ថាខ្ញុំនឹងនៅបន្តជាមួយក្លឹបនេះដដែល អញ្ចឹងហើយចិត្តរបស់គឺអត់ត្រូវមានការគិតគូរពីរឿងទាំងហ្នឹងទេ។ ខ្ញុំមានអារម្មណ៍ថានៅក្លឹបនេះស្វាគមន៍ខ្ញុំ ទាំងមិត្តរួមក្រុមខ្ញុំក៏អញ្ចឹង អត់មានអីប្រែប្រួលផង "។
កីឡាករនេះបន្តថា៖" ពាក់ព័ន្ធនឹង Chelsea និង Man Utd ចង់បាន? និយាយទៅមានរឿងជាច្រើនដែលបានកើតឡើង ហើយរឿងខ្លះស្មុគស្មាញបន្តិច ប៉ុន្តែខ្ញុំសម្រេចចិត្តហើយតាំងពីដំបូងថានៅទីនេះបន្ត "។
កាលពីរដូវកាលទិញដូរកីឡាកររដូវកាលក្ដៅកន្លងទៅនេះ De Jong ត្រូវបាន Man Utd និង Chelsea ចង់បានដោយជាពិសេសគឺ Man Utd បានហ៊ានឲ្យថ្លៃជាច្រើនដើម្បីចង់បាន ប៉ុន្តែនៅតែត្រូវបានបដិសេធដោយសមីខ្លួន។ តាមប្រភពល្ហិចល្ហៀងជាច្រើនបានឲ្យថា មូលហេតុមួយក្នុងចំណោមច្រើន ដែលធ្វើឲ្យ De Jong មិនទាន់ចង់ចាកចេញ ព្រោះ Barca មិនទាន់ឲ្យលុយជំពាក់នឹងកីឡាករនេះអស់នៅឡើយ៕