ក្លឹបអាយអេសអាយដង្កោសែនជ័យ បង្ហាញទីលានថ្មីជំហានដំបូងផ្ទុកអ្នកទស្សនា ៣,០០០នាក់
- 2022-10-01 06:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអាយអេសអាយដង្កោសែនជ័យ បង្ហាញទីលានថ្មីជំហានដំបូងផ្ទុកអ្នកទស្សនា ៣,០០០នាក់
ចន្លោះមិនឃើញ
ក្លឹបអាយអេសអាយដង្កោសែនជ័យ ព្រឹកមិញនេះបានធ្វើពិធីបង្ហាញទីលានថ្មីរបស់ខ្លួនក្រោយកែលំអសោភ័ណភាព និងបន្ថែមកន្លែងអង្គុយទស្សនាដើម្បីត្រៀមការ Cambodian League ២ នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។
ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះក្លឹបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ គឺបានបង្ហាញសោភ័ណភាពថ្មីស្រស់ស្អាត និងមានកន្លែងទស្សនាមានផាសុកភាពហើយនោះក៏ទទួលបានការឧបត្ថម្ភជ្រោមជ្រែងរយៈពេល២ឆ្នាំទៀតពី ISI Palm ជាអ្នកឧបត្ថម្ភធំ ខណៈក្រុមហ៊ុនសាជីវកម្មពិស្ណុការ ផ្សារទំនើប K Mall នៅតែបន្តកៀកដៃសហការគ្នាឆ្ពោះទៅមុខជានិច្ច។
AIA Stadium ត្រូវបានជួសជុលកែលំអជាថ្មីដំណាក់កាលទីមួយដែលអាចផ្ទុកទស្សនិកជនចូលរួមទស្សនាបានប្រមាណ ៣,០០០នាក់។ ដំណាក់កាលបន្តបន្ទាប់ទៀតប្រកបដោយសោភ័ណភាពប្រណីតភាពជាងមុនអាចផ្ទុកទស្សនិកជនបានច្រើនជាង ១០,០០០នាក់ និងអាចប្រើសម្រាប់កម្មវិធីផ្សេងៗជាច្រើនទៀតក៏ដូចជាការកែលំអដើម្បីទៅតាមស្តង់ដារក្រុមហ៊ុន Cambodian Premier League។
បញ្ជាក់ដែរថា កីឡដ្ឋាន AIA Stadium KMH Park នឹងបើកទ្វារទទួលការប្រកួត Cambodian League ២ នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ ដោយទទួលក្រុមភ្ញៀវយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ៕