ភាពមិនប្រាដក្នុងការចុះឈ្មោះយោធារបស់ BTS ធ្វើឱ្យ HYBE ខាតបង់ប្រាក់សន្ធឹកសន្ធាប់

  • 2022-10-03 07:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពមិនប្រាកដប្រជាជុំវិញការចុះបញ្ជីយោធារបស់ BTS បានទាញទម្លាក់ប្រាក់ ១០ ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លងទៅពីតម្លៃទីផ្សាររបស់ HYBE

ការវិនិយោគថ្មីៗបំផុតមួយរបស់ពួកគេគឺការទិញយកក្រុមហ៊ុន Superton ដែលជាអ្នកបង្កើត AI ក្នុងតម្លៃ ៤០ លានដុល្លារ។ ក្រុមហ៊ុននេះត្រូវបានគេមើលឃើញជាលើកដំបូងក្នុងឆ្នាំ ២០២០ នៅលើកម្មវិធីច្រៀង "AI vs. Human" ។ ការវិនិយោគ HYBE នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែឥឡូវនេះពួកគេស្ថិតក្នុងការភ័យស្លន់ស្លោដោយចូលទៅក្នុង ឧស្សាហកម្មផ្សេងៗដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើក្រុម BTS។

ភាគហ៊ុនរបស់ HYBE បានធ្លាក់ចុះប្រហែល ៧០ភាគរយ ពីតម្លៃខ្ពស់បំផុតរបស់ពួកគេទៅក្រោមតម្លៃ IPO ។ មូលហេតុគឺដោយសារភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសកូរ៉េមិនអាចសន្និដ្ឋានថា BTS ត្រូវបាន លើកលែងពីការបម្រើយោធាឬអត់។ យោងតាម HYBE ការពិតដែលថារដ្ឋាភិបាលមិនទាន់ឈានដល់ ការសន្និដ្ឋានលើបញ្ហានៃការចុះឈ្មោះនេះ ធ្វើឱ្យ BTS ពិបាកសម្រេចចិត្តលើសកម្មភាពតន្ត្រីនាពេល អនាគត៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម