foodpanda ចាប់ដៃគូជាមួយ Brocco ក្នុងការដឹកជញ្ជូ​នអាហារសុខភាពតាមរយៈ pandasend

  • 2022-11-03 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


foodpanda បានបន្ថែមសេវាថ្មីមួយទៀតដែលមានឈ្មោះថា pandasend ជាសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត ដែលស័ក្ដិសមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ អាជីវកម្មធន់តូច និងមធ្យម ។ល។ ស្របទៅនឹងការផ្លាស់ប្ដូរនៃពេលបច្ចុប្បន្ន ល្បឿន និងភាពងាយស្រួលបានក្លាយជាអាទិភាពចម្បងរបស់ pandasend និងដៃគូសហការ ក្នុងគោលបំណងនាំមកនូវភាពងាយស្រួល តម្លៃកាន់តែប្រសើរឡើង និងកាត់បន្ថយរយៈពេលដឹកជញ្ជូន។ ដោយសារតែកត្តាទាំងនេះទើប pandasend ទទួលបានការគាំទ្រ ពីដៃគូអាជីវកម្មជាច្រើន។

ក្នុងនោះមាន ប្រូខូ - Brocco ហាងប្រភេទអាហារសុខភាព Keto ដែលគ្មានជាតិស្ករ មិនប្រើប្រាស់ប៊ីចេង និង ទឹកបន្លែ ផ្លែឈើ ស្រស់ៗ ដែលមានការដឹកជូនអតិថិជនភ្លាមៗ បានធ្វើការសហការជាមួយ pandasendសម្រាប់សេវាដឹកជញ្ជូនរហ័សក្នុងគោលបំណងរក្សាគុណភាពអាហារបន្ថែមភាពងាយស្រួលដល់អាជីវកម្មនិងអតិថិជនរបស់គាត់។ សុខភាពគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃជីវិតប្រចាំថ្ងៃរបស់យើង ជាមួយនឹងការមមាញឹកបងប្អូនមួយចំនួនប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីរៀបចំអាហារត្រឹមត្រូវនៅទីនោះBrocco ដើរតួសំខាន់ក្នុងការផ្ដល់នូវដំណោះស្រាយរហ័ស និងមានផាសុខភាព។

ស​ម្រាប់អតិថិជនដែលចង់់ធ្វើការកុម្ម៉ង់ លោកអ្នកអាចចូលទៅកាន់ facebook របស់ brocco ហើយប្រើប្រាស់កូដ "pandasend01" នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ ។

គួរបញ្ជាក់ផងដែរថា៖ លេខកូដនេះមានប្រសិទ្ធភាពត្រឹម រយៈពេល 2 សប្តាហ៍ ចាប់ពីថ្ងៃចេញផ្សាយអត្ថបទ និងរហូតដល់ 2 សប្តាហ៍ត្រូវបានបញ្ចប់។

សម្រាប់ម្ចាស់អាជីវកម្ម ដែលមានបំណងចង់ចូលរួមសហការ និងជាដៃគូអាជីវកម្មរបស់​ pandasend- ចាប់ផ្ដើមប្រើប្រាស់ https://pandasend-kh.com

អំពី foodpanda

foodpanda គឺជាក្រុមហ៊ុនដែលផ្ដល់ជូននៅសេវាដឹកជញ្ជូនម្ហូបអាហារ ទំនិញ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល។​ សម្រាប់អតិថិជនថ្មីដែលចង់ធ្វើការកម្ម៉ង់់ អាចធ្វើការទាញយកកម្មវិធីទូរសព្ទនៅលើ Apple App Store និង Google Play Store ហើយប្រើប្រាស់កូដ “HELLOPANDA” ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០%​។

ដោនឡូតអេប ​foodpanda ឥឡូវនេះ ដើម្បីទទួលប្រូម៉ូសិនកាន់តែច្រើន

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម