បង្ហាញ​ជូន​កន្លែង​ពិសេស​១ សាកសមបំផុត​សម្រាប់​កសាង​អនុស្សាវរីយ​ថ្ងៃ​ឆ្លង​ឆ្នាំ ឆ្នាំ​នេះ

  • 2022-11-23 08:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រមាណ ១ខែ​ទៀត​ប៉ុណ្ណោះ បុណ្យ​ចូល​ឆ្នាំ​សកល ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់ ដែល​នេះ ជា​វេលា​ដ៏​វិសេសវិសាល​សម្រាប់​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់។ ឥឡូវ​នេះ ក្រុម​ការងារ "​ផ្លូវ​ទៅ​ស្រុក" រដូវកាល​ទី៤ ណែនាំ​កន្លែង​មួយ​ដែល​សាកសម​បំផុត​សម្រាប់​ឱកាស​ពិសេស​នោះ។

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ទៅ​ដល់​កោះរ៉ុង ជា​កោះដ៏​ល្បី​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តកោះកុង។ យ៉ាងណា នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខេត្ត​នេះ មាន​កន្លែង​កម្សាន្ត​ស្អាតៗ និង​មនោរម្យ​ជា​ច្រើន​ទៀត ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ "Royal Sand Resort” ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ ដែល​មាន​ទេសភាព​ប្រណិត ខ្យល់​អាកាស​បរិសុទ្ធ។

ទី​នោះ​ហើយ ជា​កន្លែង​ដ៏​សាកសម​សម្រាប់​វេលា​កសាង​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​ចង​ចាំ​របស់​លោក​អ្នក នៅ​ដំណាច់​ឆ្នាំ​នេះ។ កន្លែង​នោះ មាន​អ្វី​ជា​សក្ដានុពល​អ្វី​ខ្លះ ស្អាត​ទាក់ចិត្ត​ប៉ុណ្ណោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា