កីឡាករ​លីគ​អេស្ប៉ាញ​ម្នាក់​ប្ដូរ​ពី​លេង​នៅ​ជម្រើស​ជាតិ​អង់គ្លេស ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក

  • 2022-11-25 12:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប Valencia កីឡាករ Yunus Musah បាន​ផ្លាស់ប្ដូរ​ពី​ការ​លេង​ឱ្យ​ក្រុមជម្រើស​ជាតិ​អង់គ្លេស ទៅ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​អាមេរិក។ កីឡាករ​កើត​ឆ្នាំ​ ២០០២​រូប​នេះ ធ្លាប់​លេង​នៅ​ថ្នាល​យុវជន​ Arsenal ហើយ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​ឱ្យ​ឈុត​ U-19 របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទៀត​ផង​។

យ៉ាងណាមិញ កីឡាករ​ដែល​កើត​នៅ​ញូវយ៉ក​រូប​នេះ​បាន​ប្រាប់ BBC ថា នៅ​ពេល​ខ្លួន​ទើប​តែ​អាយុ ១៧ឆ្នាំ គ្រូ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​បាន​មក​ទាក់ទង​ខ្លួន​ឱ្យ​មក​លេង​នៅ​ក្រុម​ឈុត​ធំ​របស់​អាមេរិក​តែ​ម្ដង។ នៅ​ពេល​នោះ​ដែរ​ កីឡាករ​រូប​នេះ​ទើប​តែ​ស្ថិត​នៅ​ឈុត​អាយុ​ក្រោម ១៩ឆ្នាំ​របស់​អង់គ្លេស​ប៉ុណ្ណោះ។

ស្រប​ពេល​ដែល អង់គ្លេស នឹង​ប៉ះ​ជាមួយ​អាមេរិក​នៅ​យប់​ថ្ងៃ​សុក្រ​នេះ Musah បាន​និយាយ​ថា «ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ»។

កន្លង​មក លោក Gareth Southgate អ្នក​ចាត់ការ​ក្រុម​អង់គ្លេស​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​កីឡាករ​វ័យ ២០ឆ្នាំ​រូប​នេះ​ចូល​លេង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី