ចង់ដឹងអត់ ថានរណា​គេ​បក​ស្រោម​មុខ Rey Mysterio ចេញ​ដំបូង​គេ

  • 2023-01-31 01:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rey Mysterio គឺ​ជា​អ្នក​កីឡាកាស​​ដ៏​ល្បី​មួយ​រូប​នៅ​លើ​សង្វៀន​ WWE ហើយ​អ្វី​ដែល​ទាក់ទាញ​ជាង​គេ​គឺ​​នៅ​​លើ​​ស្រោម​មុខ​ដែល​​មិន​ងាយ​ដោះ​ចេញ​របស់ Rey។ ប្រឡូក​នៅ​ក្នុង​អាជីព​ឈឺ​សាច់​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​មក អ្នក​កីឡាកាស​ Rey Mysterio ធ្លាប់​ត្រូវ​​គេ​បក​ស្រោម​មុខ​ចេញ​ជា​សាធារណៈ​​បាន​ចំនួន​តែ ៨​ដង​ប៉ុណ្ណោះ។

អ្នក​កីឡាកាស​ដែល​អាច​ដោះ​ស្រោម​មុខ​ Rey Mysterio មាន​ដូច​ខាង​ក្រោម៖

១. EDDIE GUERRERO នៅ​លើ​សង្វៀន WCW កាល​ពី​ឆ្នាំ​១៩៩៧

២. KEVIN NASH & SCOTT HALL នៅ​លើ​សង្វៀន WCW ក្នុង​ព្រឹត្តិការណ៍ SUPERBRAWL IX ឆ្នាំ​១៩៩៩

៣. EDDIE GUERRERO នៅ​លើ​សង្វៀន WWE SMACKDOWN ឆ្នាំ​២០០៥

៤. KANE នៅ​លើ​សង្វៀន WWE RAW ឆ្នាំ​២០០៨

៥. CHRIS JERICHO នៅ​លើ​សង្វៀន WWE ព្រឹត្តិការណ៍ EXTREME RULES ឆ្នាំ​២០០៩

៦. CODY RHODES នៅ​លើ​សង្វៀន WWE SMACKDOWN ឆ្នាំ​២០១១

៧. RANDY ORTON នៅ​លើ​សង្វៀន WWE SMACKDOWN ឆ្នាំ​២០១៨

៨. ANDRADE នៅ​លើ​សង្វៀន WWE RAW ឆ្នាំ​២០២០