កីឡាករ​បាល់ទាត់​ចាស់​ជាង​គេ​ចេញ​ពី​ជប៉ុន ទៅ​លេង​នៅ​ព័រទុយហ្គាល់

  • 2023-02-02 12:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​លើ​ពិភពលោក​បាន​ផ្លាស់​ពី​ក្លឹប​ជប៉ុន ទៅ​លេង​នៅ​ក្លឹប​ព័រទុយហ្គាល់។

លោក Kazuyoshi Miura ឬ​មាន​រហស្សនាម​ថា King Kazu អាយុ ៥៦ឆ្នាំ​បាន​ទៅ​លេង​នៅ​ក្លឹប​លីគ​ទី២​ព័រទុយហ្គាល់ Oliveirense ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្នុង​ទីផ្សារ​រដូវ​រងា​ឆ្នាំ២០២៣នេះ។ នៅ​ក្នុង​ក្លឹប​ថ្មី​នេះ លោក​នឹង​ពាក់​អាវ​លេខ ១១។

បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​បាន​លេង​បាល់ទាត់​អស់​រយៈពេល ៣៨រដូវ​កាល​មក​ហើយ ដោយ​លោក​ចាប់​ផ្ដើម​អាជីព​ឈុត​ធំ​ដំបូង​នៅ​ឆ្នាំ១៩៨៦ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ក្នុង​រយៈពេល​ជាង ៤០ឆ្នាំ​ លោក​បាន​រសាត់​អណ្ដែត​នៅ​ស្រុក​ជប៉ុន ហើយ​ធ្លាប់​ទៅ​លេង​នៅ​លីគ​កំពូល​អ៊ីតាលី ក្រូអាត ហើយ​ចាប់​ពី​ឆ្នាំ២០០៥មក លោក​បាន​រួមរស់​ជាមួយ​ក្លឹប Yokohama។

ទោះ​ជា​លោក​ស្ថិត​ក្នុង​ឈ្មោះ​កីឡាករ​ Yokohama មែន​តែ​លោក​បាន​ផ្លាស់​ទៅ​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​អូស្ត្រាលី​បាន​ម្ដង ហើយ​ក្រោយ​មក​ក៏​លេង​នៅ​លីគ​ទី៤ជប៉ុន មុន​នឹង​ទៅ​លេង​នៅ​ព័រទុយហ្គាល់​នៅ​ឆ្នាំ២០២៣​នេះ។

ជាង ៤០ឆ្នាំ​នៃ​អាជីព​របស់​លោក លោក​រក​បាន ២១៨គ្រាប់ និង​បង្ហាញ​ខ្លួន​ ៧៨៣ដង។ លោក​សន្យា​ថា លោក​នឹង​ចូល​និវត្តន៍​នៅ​អាយុ ៦០៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី