Craft Beer ជាអ្វី? តើវាខុសពីស្រាបៀរទូទៅយ៉ាងណា?

  • 2023-02-02 09:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងភាគមួយនៃកម្មវិធី Hype ដែលផលិតដោយ Sabay បានបង្ហាញពីចំណេះដឹងថ្មីមួយទៀតនៃ Craft Beer ដែលជាប្រភេទស្រាបៀរ ដែលមានលក្ខណៈខុសពីស្រាបៀរទូទៅ។

យោងតាមការបកស្រាយរបស់លោក Henry Shelonzek បាន​ឲ្យដឹងថា​ ភាពខុសគ្នារវាង Craft Beer និងស្រាបៀរទូទៅ គឺនៅត្រង់ការផលិត។ ជាមួយគ្នានោះ Craft Beer ត្រូវ​បាន​ផលិត ទៅតាម​រសជាតិបានយ៉ាង​ច្រើនមុខ ជាមួយនឹងវត្ថុធាតុដើមគ្រប់ប្រភេទ​ទៅតាមក្បួនខ្នាត និងក្រិតក្រមត្រឹមត្រូវយ៉ាងយកចិត្តទុកដាក់បំផុត។

(ពីឆ្វេងទៅស្ដាំ) Allessia និង Henry

សម្រាប់នៅក្នុងប្រទេសកម្ពុជា ប្រជាជន​ភាគច្រើនចូលចិត្តរសជាតិបែបផ្អែមៗ ដូច្នេះ​ Henry ដែលជាអ្នកផលិត Craft Beer ពិតជាយល់ចិត្តច្បាស់ ទើបលោក​ និងក្រុមការងារសហការ សម្រេចបិតស្រាបៀរ ប្រភេទ Khmer Honey Blond ហើយពិតជាទទួល​បាន​ការគាំទ្រមិនធម្មតានាពេល​បច្ចុប្បន្ននេះ សម្រាប់នៅហាងរបស់លោក។

ជាការបញ្ជាក់កាន់តែច្បាស់ Craft Beer គឺជាស្រាបៀរ ដែល​ផលិតឡើង​ ដើម្បីតម្រូវចិត្តប្រជាជនក្នុងតំបន់ និងចេញពីរូបមន្តអ្នកផលិតផ្ទាល់ខ្លួន ដែលបង្កើតរសជាតិប្លែក ខុសពីស្រាបៀរទូទៅ និងមាន​តែមួយ។ ជាចំណុចសំខាន់មួយទៀត ការផលិត ឬបិតស្រាបៀរម្ដងៗ គឺមានបរិមាណកំណត់ និងមាន​តម្លៃថ្លៃជាងស្រាបៀរទូទៅលើទីផ្សារ។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទពេញនិយម