សហព័ន្ធ​តេក្វាន់ដូ​ WT​ ម្សិលមិញ​ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២២​ និង​លើក​ទិសដៅ​ ២០២៣​

  • 2023-02-20 06:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​សហព័ន្ធ​តេក្វាន់ដូ​ WT​ បាន​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​ ២០២២​ និង​លើក​ទិសដៅ​សំខាន់​ៗ​សម្រាប់​ឆ្នាំ​២០២៣​ ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ ហង់​ ជូនណារ៉ុន ​និង​មន្ត្រី-​គ្រូ​បង្វឹក​ជា​ច្រើន​រូប។​

ឯកឧត្ដម​ ហង់​ ជូន​ណារ៉ុន​

ឯកឧត្ដម​ ហង់​ ជូន​ណារ៉ុន​ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​២០២២​ នេះ​សហព័ន្ធ​បាន​សម្រេច​នូវ​សមិទ្ធផល​ច្រើន​ ទន្ទឹម​និង​នេះ​ក៏​នៅ​មាន​ការ​ខ្វះ​ចន្លោះ​មួយ​ចំនួន​ដែរ។​ ការ​សម្រេច​បាន​ក៏​ដូច​ជា​សមិទ្ធផល​នានា​ទាំង​នេះគឺ​មិន​ភ្លេច​ឡើយ​ពី​ការ​ជំរុញ​គាំទ្រ​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ បន្ត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​សម្រេច​នូវ​ភាព​ជោគជ័យ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​ មួយ​វិញ​ទៀត​ត្រូវ​រួម​គ្នា​បន្ត​អនុវត្តន៍​ទិសដៅ​សំខាន់ៗ​ទាំង​ប៉ុន្មាន​ដែល​សហព័ន្ធ​លើក​ឡើង​នៅ​ពេល​នេះ​ទាំង​អស់​គ្នា។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​ ២០២២​ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី​ ២០២៣​ នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ក្នុង​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​ទី១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី