នេះជាផលិតផលថ្មី Apple គ្រោងនឹងប្រកាសក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំ WWDC 2023

  • 2023-06-05 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WWDC 2023 ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ នៅ Apple Park សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍ WWDC ឆ្នាំ២០២៣នេះ Apple នឹងបញ្ចេញផលិតផលថ្មី និង កំណែអាប់ដែតថ្មីទៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ នៅ WWDC 2023 គេរំពឹងថា Apple នឹងធ្វើការបញ្ចេញកំណែអាប់ដែតថ្មី និង ផលិតផលថ្មី ដែលតួយ៉ាងមានដូចជា ៖

១. iOS 17

២. iPad OS 17

៣. mac OS 14

៤. Watch OS 10

៥. tv OS 17

៦.ផលិតផល AR / VR headset

៧. លេបថប MacBook Air 15 អ៊ីង ជំនាន់ថ្មី

ដូចគ្នាទៅនឹងឆ្នាំ ២០២២ ព្រឹត្តិការណ៍ WWDC 2023 នឹងធ្វើឡើងជាលក្ខណៈអនឡាញ។ អ្នកដែលចង់ទស្សនាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះរបស់ Apple អាចទស្សនាបាននៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple គឺ www.apple.com ន្ិងឆាណែល Youtube ផ្លូវការរបស់ Apple៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី