មក​ស្គាល់​បណ្ដា​ជើង​ឯក​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង ៥ ក្នុង​រដូវ​កាល​នេះ

  • 2023-06-05 11:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន តែង​និយាយ​ពី​លីគ​កំពូល​ទាំង​ ៥ របស់​អឺរ៉ុប ថា​ជា​បណ្ដា​លីគ​ដែល​ខ្លាំង​មាន​ធនធាន​ច្រើន និង​គុណភាព​កីឡាករ។ អ្នក​ខ្លះ​ហ៊ាន​ទាំង​ថា លីគ​ទាំង ៥ នេះ​គឺ​ជា​លីគ​បាល់ទាត់​បុរស​ដែល​ស្ថិត​ក្នុង​ចំណោម​លីគ​ល្អ​បំផុត​លើ​ពិភព​លោក។ លីគ​ទាំង​នោះ​រួម​មាន លីគ​កំពូល​អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង។

ក្នុង​រដូវ​កាល​ ២០២២/២០២៣ នេះ ជើង​ឯក​ក្នុង​លីគ​ទាំង​ ៥ នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ។ ក្លឹប​ទាំង​នោះ​រួម​មាន៖

លីគ​កំពូល​អង់គ្លេស៖ ក្លឹប Manchester City ឈរ​លេខ ១ មាន ៨៩ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៨ ដង ស្មើ ៥ ដង និង​ចាញ់ ៥ ដង)។

លីគ​កំពូល​អេស្ប៉ាញ៖ ក្លឹប Barcelona ឈរ​លេខ ១ មាន ៨៨ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៨ ដង ស្មើ ៤ ដង និង​ចាញ់ ៦ ដង)។

លីគ​កំពូល​អ៊ីតាលី៖ ក្លឹប Napoli ឈរ​លេខ ១ មាន​ ៩០ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៨ ដង ស្មើ ៦ ដង និង​ចាញ់ ៤ ដង)។

លីគ​កំពូល​អាល្លឺម៉ង់៖ ក្លឹប Bayern Munich ឈរ​លេខ ១ មាន ៧១ ពិន្ទុ (លេង ៣៤ ប្រកួត ឈ្នះ ២១ ដង ស្មើ ៨ ដង និង​ចាញ់ ៥ ដង)។

លីគ​កំពូល​បារាំង៖ ក្លឹប PSG ឈរ​លេខ ១ មាន ៨៥ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៧ ដង ស្មើ ៤ ដង និង​ចាញ់ ៧ ដង)៕

អត្ថបទ៖ ហ៊ីម រស្មី