ភ្ញាក់ផ្អើល តារាសម្ដែងល្បីឈ្មោះក្នុងទស្សវត្ស៩០ យុត្ថារ៉ា ឆានី ប្រកាសចូលសិល្បៈវិញ

  • 2023-06-08 06:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសល្បីឈ្មោះនាទសវត្ស៩០ និងឆ្នាំ២០០០ យុត្ថារ៉ា ឆានី ប្រកាសបែបអល់អែកថា លោកនឹងវិលចូលសិល្បៈវិញ តាមសំណូមពររបស់អ្នកគាំទ្រ តាមរយៈការLive មួយកាលពីពេលថ្មីៗនេះ ហើយត្រូវបានសារព័ត៌មានមួយចំនួនបានលើកយកទៅចុះផ្សាយ។

ក្នុងភាពមិនប្រាកដ ១០០% ថាខ្លួនអាចនៅសម្ដែងបានល្អដូចមុន ហើយសង្គមសិល្បៈពិតជាត្រូវការរូបលោកជាចាំបាច់មែននោះ។ លោក យុត្ថារ៉ា ឆានី បង្ហើបថា៖ “ខ្វះអីតែខ្ញុំមួយគេថតមិនកើតហ្អី! តែដោយមានការនឹករលឹកដែលបានចូលសិល្បៈតាំងពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០០០ជាង ការងារសិល្បៈក៏បានបន្ធូរបន្ថយ តែឥឡូវនេះតាមការសំណូមពរ…ចាំខ្ញុំត្រឡប់ទៅវិញ”។

បន្ទាប់ពីបង្ហើបរឿងចូលប្រឡូកក្នុងអាជីពសិល្បៈវិញនេះ មានអ្នកគាំទ្រលោកជាច្រើនបានបង្ហាញការសប្បាយចិត្ដ ហើយទន្ទឹងរងចាំស្នាដៃដំបូង ឬការសម្ដែងលើកដំបូងរបស់លោកបន្ទាប់អាក់ខានអស់រយៈពេលជាច្រើនឆ្នាំ។ គេនៅចាំបានថា យុត្ថារ៉ា ឆានី ជាដៃគូសម្ដែងយ៉ាងសក្ដិសមជាមួយអតីតភរិយារបស់លោក គឺអ្នកនាង ចន ច័ន្ទលក្ខិណា និងតារាល្បីជាងចាស់ជាច្រើនដួងទៀត៕

ជិន សុភ័ក្ដ្រ