Newcastle ទិញ​កីឡាករ​អ៊ីតាលី​មួយ​រូប​ក្នុង​តម្លៃ​ក្បែរ ៧០លាន​ដុល្លារ​អាមេរិក

  • 2023-07-04 10:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Newcastle United បាន​នាំ​ចូល​ខ្សែ​បម្រើ​អ៊ីតាលី​កីឡាករ Sandro Tonali ពី​ក្លឹប​ AC Milan ក្នុង​តម្លៃ​ ៥៥លាន​ផោន ឬ ប្រហាក់ប្រហែល​នឹង​ ៧០លាន​ដុល្លារ​សហរដ្ឋអាមេរិក។

កីឡាករ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈពេល ៥ឆ្នាំ​ជាមួយ​ក្លឹប ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វិនិយោគ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

សូម​ជម្រាប​ផង​ដែរ​ថា Tonali កើត​ឆ្នាំ២០០០ លេង​ឱ្យ AC Milan តាំង​ពី​ឆ្នាំ២០២០ ដោយ​បង្ហាញ​ខ្លួន​បាន ១២០ដង ហើយ​រក​បាន ៧គ្រាប់។

នេះ​ជា​ការ​ទិញ​កីឡាករ​លើក​ទី១ របស់​ Newcastle នៅ​ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ២០២៣នេះ។ ខ្សែ​បម្រើ​អ៊ីតាលី Tonali រូប​នេះ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​ផ្ទេរ​កីឡាករ​របស់​ក្លឹប​ Newcastle។

ក្លឹប​នេះ​ទិញ​ថ្លៃ​ជាង​គេ​បង្អស់​គឺ​អស់​ប្រមាណ ៧៦លាន​ដុល្លារ​អាមេរិក ដោយ​ទិញ​ខ្សែ​ប្រយុទ្ធ​ក្លឹប Real Sociedad កីឡាករ​ Alexander Isak កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី