ឯកឧត្ដម​ សាយ​ ណូរ៉ា៖​ កីឡាករ​ កីឡាការិនី​ត្រូវ​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ការ៉ាតេ​នេះ​

  • 2024-12-20 16:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ កីឡា​ការ៉ាតេ​ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ព្រឹកមិញ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ សាយ​ ណូរ៉ា​ អនុប្រធាន​សហព័ន្ធ​ ខណៈ​ការ​ប្រកួត​នេះ​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ នៅ​សកលវិទ្យាល័យ​ភ្នំពេញ។​

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ព្រឹកមិញ​នេះ​ឯកឧត្ដម​ សាយ​ ណូរ៉ា​ អនុប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បញ្ជាក់​ពី​​ភាព​ក្លាហាន​ និង​ខ្លាំង​ពូកែ​ដែល​ហ្វឹកហាត់​ត្រៀម​កន្លង។​

អនុប្រធាន​សហព័ន្ធ​បាន​ផ្ដាំផ្ញើ​បន្ថែម​ទៀត​ថា​ សូម​កីឡាករ​ដែល​ចូលរួម​ទាំង​អស់​ត្រូវ​យក​ទីលាន​ប្រកួត​នេះ​ដើម្បី​​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​យក​បទ​ពិសោធ​ល្អៗ​ទាំង​នេះ​ចូលរួម​ពង្រីក​ផ្សព្វផ្សាយ​ និង​ជួយ​ឲ្យ​កីឡា​ការ៉ាតេ​កាន់​តែ​​រីកចម្រើន​ថែម​ទៀត។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ការ៉ារតេ​ ឆ្នាំ​២០២៤​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២២​ ខែ​ធ្នូ​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ក្លឹប​ចូលរួម​សរុប​​ ២៨​ និង​មាន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​សរុប​ ១៣៣នាក់​៕​ ​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី