Volvo Cars Cambodia ដែលនាំចូលដោយក្រុមហ៊ុន HGB Group បានរៀបចំដំណើរកម្សាន្តពិសេសមួយ ទៅកាន់ខេត្តកែប ជាមួយការបើកបរសាកល្បង នូវរថយន្ដស៊េរីថ្មីៗ

  • 2023-07-11 03:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Volvo Cars Cambodia បាន រៀបចំ ដំណើរកម្សាន្ត នៅតាមផ្លូវដែលមានស្ថានភាពលំបាកទៅកាន់ខេត្តកែប កាលពីថ្ងៃទី09 ខែកក្កដា ឆ្នាំ 2023 ដើម្បីធ្វើការបើកបរសាកល្បងនូវរថយន្តស៊េរីថ្មីរបស់ Volvo ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនអតិថិជន និងអ្នកសារព័ត៌មានផងដែរ។

  រថយន្ត ដែល ត្រូវបានដាក់ប្រើប្រាស់ ដើម្បីបើកបរ សាកល្បង ក្នុងដំណើរកម្សាន្ត ពីភ្នំពេញ ទៅកាន់រមណីយដ្ឋាន Keb West ក្នុងទឹកដី ខេត្តកែបនេះ រួមមាន Volvo XC40, Volvo XC60 និង Volvo XC90 ដែលសុទ្ធសឹងតែជាប្រភេទរថយន្ត SUV រួមមាន សមត្ថភាពអាចបើកបរលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានបញ្ហា។

ខ្ញុំបាទជាអ្នកសារព័ត៌មានពី Sabay បានចូលរួម និង មាន ឱកាស បាន ទទួលយកបទពិសោធន៍ថ្មី ដ៏អស្ចារ្យពីការ បើកបរ សាកល្បងរថយន្ត Volvo ស៊េរីថ្មីនេះ ទាំងនៅលើ ផ្លូវលាតធម្មតា និងផ្លូវ លំបាកៗនៅតាមចង្កេះភ្នំផងដែរ ។ ចំពោះការបើកបរ មិនថាតែនៅលើផ្លូវធម្មតា ផ្លូវរអិលមានភ្លៀងធ្លាក់ និងផ្លូវគ្រលុកនិង ទឹកភក់យ៉ាងណាក៏ដោយ ក៏ប្រព័ន្ធ សុវត្ថិភាពរបស់រថយន្ត Volvo បានធ្វើការយ៉ាងល្អមានប្រសិទ្ធភាពខ្ពស់ជាមួយមុខងារដែល មានអត្ថប្រយោជន៍ជាច្រើនដែលខ្ញុំបានសាកល្បងប្រើដូចជា៖

-ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ និងជំនួយទប់ចង្កូត នៅពេលមានរថយន្ត មនុស្ស សត្វធំ ឬ កង់ឆ្លងកាត់ពីមុខឡាន

-បានបំពាក់ ដោយកាមេរ៉ា ៣៦០ ដឺក្រេ

-ប្រព័ន្ធផ្តល់ដំណឹងនៅពេលមានរថយន្តដទៃចង់វ៉ាឬជែង នៅក្នុងកញ្ចក់ទាំងសងខាងនៃរថយន្ត

-ប្រព័ន្ធបើក/បិទឃ្លុបខាងក្រោយរថយន្ត ដោយធ្វើការក្រលាស់ជើង

-ប្រព័ន្ធជួយទប់ចង្កូតនៅពេលអ្នកបើកបរលើផ្លូវ រអិល ផ្លូវភ្នំ ឬ ផ្លូវកោង

-ប្រព័ន្ធកំណត់ល្បឿន ហើយបើកបរតាមល្បឿនឡានខាងមុខដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ជាន់ហ្រ្វាំងនិងហ្គ៊ែរ

-ប្រព័ន្ធជួយរក្សារគន្លងផ្លូវ ពេលអ្នកបើកបរនៅលើដងផ្លូវ និងជួយទាញចង្កូត រថយន្តចូលតាមគន្លងផ្លូវរបស់អ្នកវិញ

-ប្រព័ន្ធផ្តល់សំឡេង និងចាប់ហ្រ្វាំងដោយ ស្វ័យប្រវត្តិនៅពេលអ្នកថយ រថយន្ត ហើយមានរថយន្តមួយទៀតឆ្លងកាត់

-ប្រព័ន្ធផ្តល់សញ្ញាឱ្យ អ្នកដឹងជាមុន នៅពេលរថយន្តអ្នក ជិតប៉ះរថយន្តមួយទៀតដែលនៅខាងមុខ របស់រថយន្តអ្នក

-ប្រព័ន្ធការពារការប៉ះពារខ្លាំងពីចំហៀង

-ប្រព័ន្ធទប់លំនឹងរថយន្តនៅពេលឡើងចំណោត និងចុះចំណោត។

  បន្ទាប់ពីការបើកបរសាកល្បង រថយន្ត Volvo ទាំង៣ម៉ូដែលនេះហើយ គឺ បានស្តែង បង្ហាញដល់ក្រុមការងារ Sabay រួមទាំងអតិថិជនមានសេចក្ដីរំភើប និងទទួលបានការភ្លែកអារម្មណ៍ជាច្រើន ជាមួយនិងបរិយាកាសថ្មីៗ និងបានឱ្យឃើញថាដំណើរការ រួមទាំងប្រព័ន្ធសុវត្ថិភាព និងមុខងារសំខាន់ៗ ដ៏ចាំបាច់ ដែលបានផ្តល់ទំនុកចិត្ត ខ្ពស់ ដល់ខ្ញុំបាទនឹងអតិថិជន។

អត្ថបទ៖ សំភី

អត្ថបទពេញនិយម