ហុកគី​កម្ពុជា ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​អារ៉ាប់រួម​កាល​ពី​ម្សិលមិញ

  • 2014-11-26 17:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ហុកគីកម្ពុជា Cambodia International Hockhy Club បាន​ប្រកួត​មិត្តភាព​ជាមួយ​​ក្រុម​ភ្ញៀវ King Khan Hockhy Club របស់​ប្រទេស​អារ៉ាប់រួម ដែល​បញ្ចប់​ទៅ​​ល្ងាច​ថ្ងៃ​ទី ២៥ វិច្ឆិកា ម្សិលមិញ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្ដាត​ចាស់)។

 

ទោះ​ជា​ប្រកួត​មិត្តភាព​ក៏​ដោយ​តែ​អ្នក​រៀបចំ​កម្មវិធី​បាន​ដាក់​ឈ្មោះ​ព្រឹត្តិការណ៍​នេះ​ថា Friendly Invitation Hockhy Matches (FIHM) រួម​ទាំង​មាន​រៀបចំ​ពាន​រង្វាន់​សម្រាប់​ក្រុម​ដែល​ចូលរួម​ផង​ដែរ។ ជា​លទ្ធផល​ក្រុម​ភ្ញៀវ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ១ ទល់ ០។

 

លោក កាំង សុធា អនុ​ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា បាន​ឱ្យ​ដឹង​​ថា​ ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​សុទ្ធ​តែ​មាន​កីឡាករ​ចម្រុះ​ជាតិ​សាសន៍​ដូចគ្នា​ ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង បច្ចេកទេស គ្នា​ជា​ពិសេស​គឺ​រឹត​ចំណង​រវាង​មិត្តភាព​កីឡា​​ក្រុម​កីឡា​ហុកគី។ ព្រឹត្តិការណ៍​នេះ​មាន​តំណាង​ស្ថានទូត​របស់​​ប្រទេស​អារ៉ាប់រួម​ចូលរួម​ទស្សនា​ដែរ៕

ក្រុម​កម្ពុជា (បៃតង) ប្រកួត​ជាមួយ King Khan Hockhy Club (លឿង)

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម