កម្ពុជា ទទួលឥទ្ធិពល​​ខ្សោយពីជ្រលងសម្ពាធទាប ដែលនឹង​មានភ្លៀង​ធ្លាក់ លាយឡំ​ដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់

  • 2023-08-08 04:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងថា ចាប់ពីថ្ងៃទី១២ ខែសីហា កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពីប្រព័ន្ធសម្ពាធទាប​អូសបន្លាយលើ​ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម ជាមួយខ្យល់មូសុង​និរតីមធ្យម។

លក្ខណៈទាំងនេះ​នឹង​ធ្វើឱ្យ តំបន់​ទំនាបកណ្តាល ខ្ពង់រាប និងតំបន់មាត់សមុទ្រ​ អាចមានភ្លៀងធ្លាក់​ លាយឡំ​ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែក​សីតុណ្ហភាព​អប្បបរមាមានពី ២៤-២៦អង្សារសេ (ទំនាបកណ្តាល), ២៣-២៥អង្សារសេ (ខ្ពង់រាប) និងពី ២៤-២៦អង្សារសេ (តំបន់មាត់សមុទ្រ)៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម